អំពីខ្ញុំ_about me

សួស្តីអ្នកទាំងអស់គ្នា!

Hello everyone!

[English below]

ខ្ញុំឈ្មោះ វីរៈ​​ ជានិស្សិតទើបបញ្ចប់សញ្ញាប័ត្រស្ថាបត្យកម្ម​(សញ្ញាប័ត្រគូរប្លង់ច្រើនជាង)នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។​ ខ្ញុំបានបញ្ចប់វាកាលពីឆ្នាំមុន​ ឆ្នាំ២០១៤​ ហើយពេលនេះខ្ញុំកំពុងធ្វើការជាមួយសមាគមមួយដែលមានគោលបំណងការពារ​ និងរក្សាសំណង់បេតិកភណ្ឌទីក្រុង។​ អ្នកទាំង អស់គ្នាអាចចូលទៅកាន់តំណភ្ជាប់នេះ​​ Spaceforarchitecture។ ការពិតខ្ញុំក៏ធ្វើការជាfreelancer ក្នុងផ្នែកស្ថាបត្យកម្ម​ និងរចនាក្រាហ្វិកផងដែរ។

ការពិតប្លុកមួយនេះមានសកម្មភាពម្តងហើយកាលកំឡុងឆ្នាំ​២០០៩​ នៅពេលដែលខ្ញុំមករៀននៅភ្នំពេញដំបូង​(ខ្ញុំមកពីខេត្តបាត់ដំបង)​ ប៉ុន្តែដោយសារកត្តាពេលវេលា​ និងសម្ភារៈសំរាប់សរសេ​(កាលពីឆ្នាំ២០០៩ខ្ញុំមិនមានកុំព្យូទ័រប្រើប្រាស់ផ្ទាល់ខ្លួនទេ)​ ខ្ញុំក៏ខកខានមិនបានបន្ទាន់សម៏យប្លុកមួយនេះអស់រយះពេលយ៉ាងយូររហូតមកដល់ពេលឳឡូវនេះ​ទើបនឹងចាប់ផ្តើមសរសេវាឡើងវិញ។​ ចាប់ពីពេលនេះទៅ គេហទំព័រផ្ទាល់ខ្លួនរបស់ខ្ញុំនេះនឹងដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍគំនិតត្រិះរិះពិចារណាក្នុងវិស័យស្ថាបត្យកម្មរបស់ខ្ញុំតាមរយៈការសរសេ និងក្រាហ្រ្វិក។ បន្ថែមពីនេះទៀត ខ្ញុំនឹងប្រើវេទិការមួយនេះធ្វើជាឯកសារស្នាដៃការងារផ្ទាល់ខ្លួន ក៏ដូចជាវេទិការសំរាប់ដកពិសោធន៍ការងារបោះពុម្ពផងដែរ។ បើទោះបីជា ខ្ញុំមិនមែនជាអ្នកដែលនិយាយភាសាអង់គ្លេសពីកំណើតក៏ដោយ ក៏ខ្ញុំនៅតែសរសេអត្ថបទទាំងឡាយជាពីរភាសាផ្សេងគ្នា។ ធ្វើដូចនេះ ខ្ញុំអាចហ្វឹកហាត់ការសរសេជាភាសាអង់គ្លេសបាន ក៏ដូចជាបំពេញបំណងរបស់ខ្ញុំកាលនៅមហាវិទ្យាល័យ ដោយចង់សរសេអត្ថបទស្ថាបត្យកម្មជាភាសាខ្មែរ។

ខ្ញុំជាមនុស្សបើកចិត្តទូលាយចំពោះការសួរដេញដោលមតិ ក៏ដូចជាការរិះគន់ផងដែរ។ ដូចនេះហើយ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអាចចង្អុលបង្ហាញពីកំហុសឆ្គងជាយថាហេតុរបស់ខ្ញុំប្រកបដោយវិជ្ជាជីវៈ និងការគោរព។

ដោយសេចក្តីគោរពពីខ្ញុំ

អេលីស-រឿន វីរៈ

My name is Virak, an architect who graduated from the Royal University of Fine Arts in 2014, and I currently work for Khmer Architecture Tours which aims to protect and preserve the urban heritage of Phnom Penh. I also work as a freelancer in architecture and graphic design. Previously, I have worked with Space For Architecture Cambodia.

In fact, this blog was active in 2009 when I came to the capital to continue my tertiary education. But due to my time constraints and lack of resources, I have been unable to update this blog until now. From this moment, this website will play a crucial role in developing my critical thinking through architectural writing and visualising. Furthermore, this platform will be either used as my portfolio or an experimental academic publication tool. Although, I am not a native speaker of English, still I will write bilingually. By doing this, I can practice my English writing and fulfill my goal when I was in university-sharing the academic text about architecture in Khmer.

I am open to debate and criticism, so we can engage constructively.

Best regards,

Virak Ellis-Roeun

 

អុីម៉េល-email ៖ ​​virakroeun@hotmail.com

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Create a website or blog at WordPress.com

Up ↑

%d bloggers like this: