បឋកថារបស់ Jacques Herzog នៅឧត្តមសាលារចនាហាវឺត

ការពិតទៅកាលខ្ញុំនៅរៀនសាកលវិទ្យាល័យ ខ្ញុំមិនដែលយល់ច្បាស់ពីទ្រឹស្តីស្ថាបត្យកម្មបប៉ុន្មានទេ ហើយក៏មិនដែលលឺអំពីឈ្មោះស្ថាបត្យករល្បីនៅលើសាកលលោកប៉ុន្មានដែរ ទើបតែឆ្នាំទីប្រាំប៉ុណ្ណោះដែលខ្ញុំបានស្គាល់ឈ្មោះស្ថាបត្យករឥឡូវបានច្រើន។ នេះក៏ព្រោះតែលោកគ្រូក្នុងថ្នាក់ខ្ញុំអនុញ្ញាតឲ្យពួកយើងធ្វើបទបង្ហាញអំពីស្ថាបត្យករទាំងនោះ។ ខ្ញុំធ្វើបទបង្ហាញអំពី Mies van der Rohe។ ខ្ញុំចូលចិត្តគាត់តាំងពីរៀនឆ្នាំទី៣ ហើយធ្វើការងារស្រាវជ្រាវខ្លះអំពីទស្សនវីជ្ជាស្ថាបត្យកម្មរបស់គាត់ទៀតផង។ ខ្ញុំលង់ស្រឡាញ់ជាមូយនឹងការប្រើប្រាស់សំភារៈសំណង់របស់គាត់ និងការគិតពីភាពសម្អិតជាចំបងក្នុងស្ថាបត្យកម្មគាត់។ 

ក្នុងការធ្វើបទបង្ហាញនេះ មានក្រុមមិត្តភក្តិខ្ញុំម្នាក់គេត្រូវធ្វើបទបង្ហាញពីលោកJacques Herzog និងPier de Meuron។ តាមរយៈបទបង្ហាញនេះខ្ញុំបានឃើញច្បាស់អំពីអ្វីទៅដែលហោថាស្ថាបត្យកម្មពិតប្រាកដនាសត្សវត្សទិ២១នេះ។ ទំនើបកម្មនៃសំភារៈសំណង់របស់អាគារលក់សំលៀកបំពាក់ម៉ាកប្រាដានៅទីក្រុងតូក្យូគឺជាអ្វីដែលខ្ញុំចាប់អារម្មណ៍បំផុតក្នុងបទបង្ហាញរបស់មិត្តខ្ញុំនេះ។ ចាប់តាំងពីពេលនោះមក ខ្ញុំក៏ចាប់ផ្តើមអាន និងស្វែងយល់ពីអាគារដែលពួកគាត់រចនាផ្សេងៗទៀត។ អាគាររបស់ស្ថាបត្យករទាំងពីរដែលខ្ញុំចូលចិត្តជាងគេគឺសារមន្ទីរTate Modern នៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេស។ អ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងចំពោះអាគារសារមន្ទីរនេះគឺការច្របាច់បញ្ចូលគ្នារវាងអាគារចាស់ដែលមានស្រាប់ នឹងអាគារថ្មី ប៉ុន្តែវានៅតែមើលទៅជាអាគារតែមួយ។ ការប្រើប្រាស់ឥដ្ឋ និងការរៀបចំវាឆ្លុះបញ្ចាំងពីភាពឆ្នៃប្រឌិតខ្ពស់របស់ពួកគាត់។ អាគារមួយទៀតដែលខ្ញុំចូលចិត្តគឺអាគារMiu Miu នៅទីក្រុងតូក្យូ។ ខ្ញុំបានទៅឃើញ និងប៉ះអាគារផ្ទាល់នេះជាមួយនឹងមិត្តភក្តិជប៉ុនប៉ុន្មានរបស់ខ្ញុំ។ មុនដំបូងខ្ញុំស្មានតែគេប្រើប្រាស់សំភារៈសំណង់ពីរផ្សេងគ្នាក្នុងការរចនាជញ្ជាំងខាងក្រៅរបស់អាគារនេះ តែតាមពិតទៅ(តាមរយៈការបង្ហាញពីមិត្តជប៉ុនដែលទៅជាមួយខ្ញុំ)គេបានប្រើប្រាស់តែសំភារៈសំណង់តែមួយប្រភេទប៉ុណ្ណោះ ប៉ុន្តែគេបានប៉ូលាវាឲ្យមើលទៅក្លាយជាវត្ថុពីរផ្សេងគ្នា។ ហេតុការណ៍មួយនេះប្រហែលជារបត់មួយនៃបដិវត្តគំនិតរបស់ខ្ញុំក្នុងអាជីពជាស្ថាបត្យករ។

 រូបភាពរបស់សារមន្ទីរ Tate Modern ។ រក្សាសិទ្ធដោយ៖ @londonviewpoints

រូបភាពរបស់សារមន្ទីរ Tate Modern ។ រក្សាសិទ្ធដោយ៖ @londonviewpoints

 រូបភាពរបស់សារមន្ទីរ Tate Modern ។ រក្សាសិទ្ធដោយ៖ @gywnnejones

រូបភាពរបស់សារមន្ទីរ Tate Modern ។ រក្សាសិទ្ធដោយ៖ @gywnnejones

 រូបភាពរបស់អាគារ Miu Miu។ រក្សាសិទ្ធដោយ៖ @herzogdemeuron

រូបភាពរបស់អាគារ Miu Miu។ រក្សាសិទ្ធដោយ៖ @herzogdemeuron

ការិយាល័យស្ថាបត្យកម្មរបស់Jacques Herzog និង Pier de Meuron គឺជាការិយាល័យមួយដែលខ្ញុំគិតថាគួរតែជាតំណាងឲ្យរចនាបទស្ថាបត្យកម្មជាន់ថ្មី។ ចំពោះខ្ញុំ ពួកគាត់ពិតជាមានភាពច្នៃប្រឌិតខ្ពស់ទៅលើការប្រើប្រាស់សំភារៈសំណង់ និងការរចនាសំណង់ដែលសមស្របទៅនឹងបរិបទផ្សេងៗដែលសំណង់តាំងនៅ។ ថ្ងៃនេះខ្ញុំសូមចែករំលែកបឋកថារបស់Jacques Herzog ធ្វើឡើងនៅឯឧត្តមសាលារចនាហាវឺតក្នុងឆ្នាំ២០១៦។ បឋកថាមួយនេះនឹងពន្យល់អំពីការយល់ឃើញរបស់ខ្ញុំចំពោះពួកគាត់បានក្បោះក្បាយជាងអ្វីដែលខ្ញុំបានសរសេមកនេះ។ 

ខាងក្រោមគឺជាសេចក្តីបរិយាយអំពីបឋកថានេះជាសង្ខេបដកស្រង់ចេញពីបុស្តិ៍របស់ឧត្តមសាលារចនាហាវឺតនៅលើYouTube ដោយភ្ជាប់មកជាមួយនឹងសេចក្តីប្រែសំរួលភាសាខ្មែរ(មិនជាផ្ជាលូវការ)នៅខាងក្រោម។

"Herzog & de Meuron is a partnership led by five Senior Partners – Jacques Herzog, Pierre de Meuron, Christine Binswanger, Ascan Mergenthaler and Stefan Marbach. Jacques Herzog and Pierre de Meuron established their office in Basel in 1978. The partnership has grown over the years. An international team of about 420 collaborators is working on more than 50 projects across Europe, North and South America and Asia. Herzog & de Meuron are known for designs that are at once highly inventive and sensitive to the site, geography, and cultural context creating projects that are highly specific to their place and program brief, from the small-scale private home to large-scale public and cultural facilities. The practice has been awarded numerous prizes including The Pritzker Architecture Prize (USA) in 2001, the RIBA Royal Gold Medal (UK) and the Praemium Imperiale (Japan), both in 2007. In 2014, Herzog & de Meuron were awarded the Mies Crown Hall Americas Prize (MCHAP) for 1111 Lincoln Road, Miami Beach."

"ការិយាល័យHerzog & de Meuronគឺជាការិយាល័យស្ថាបត្យកម្មចូលរួមគ្នាដោយដៃគូជាន់ខ្ពស់ចំនួនប្រាំរូបមានដូចជា៖ Jacques Herzog Pierre de Meuron Christine Binswanger Ascan Mergenthaler និងStefan Marbach។ លោកJacques Herzog និងPierre de Meuronបើកការិយាល័យរបស់ពួកគេដំបូងនៅទីក្រុងប៉ាល់ក្នុងឆ្នាំ១៩៧៨។ កិច្ចសហការមួយនេះបានរីកធំធាត់ជាដរាបមក។ ការិយាល័យនេះមានក្រុមការងារអន្តរជាតិប្រហែល៤២០នាក់កំពុងធ្វើការងារលើគំរោងជាង៥០នៅទូទាំងទ្វីបអឺរ៉ុប អាមេរិកខាងជើងនិងឡាទីន និងទ្វីបអាស៊ី។ គេស្គាល់លោក Herzog និងde Meuron តាមរយៈការងាររចនានានាដែលមានការឆ្នៃប្រឌិត និងឆ្លើយតបទៅនឹងទីតាំងសិក្សា ភូមិសាស្រ្ត និងបរិបទវប្បធម៌។ លើសពីនេះ ពួកគេមានសមត្ថភាពបង្កើតគំរោងផ្សេងៗដែលតំណាងទីតាំងសិក្សា និងកម្មវត្ថុរបស់អាគារច្បាស់លាស់ ដោយរាប់តាំងគំរោងគេហដ្ឋានដែលមានទំហំតូចទៅដល់កន្លែងសាធារណៈ និងវប្បធម៌ដែលមានទំហំធំៗ។ ការិយាល័យនេះទទួលបានពានរង្វាន់ជាច្រើនរាប់បញ្ចូល The Pritzker Architecture Prize (សហរដ្ឋអាមេិក) ក្នុងឆ្នាំ ២០០១ the RIBA Royal Gold Medal (ចក្រភពអង់គ្លេស) និងthe Praemium Imperiale (ជប៉ុន) ទាំងពីរក្នុងឆ្នាំ២០០៧។ ក្នុងឆ្នាំ២០១៤ Herzog និងde Meuron ទទួលបានពានរង្វាន់ Mies Crown Hall Americas Prize (MCHAP) សំរាប់អាគារ 1111 Lincoln Road, Miami Beach។"

ខាងក្រោមនេះជាតំណភ្ជាប់ទៅកាន់វីដេអូបឋកថារបស់លោកJacques Herzog៖