បឋកថារបស់ Jacques Herzog នៅឧត្តមសាលារចនាហាវឺត

ការពិតទៅកាលខ្ញុំនៅរៀនសាកលវិទ្យាល័យ ខ្ញុំមិនដែលយល់ច្បាស់ពីទ្រឹស្តីស្ថាបត្យកម្មបប៉ុន្មានទេ ហើយក៏មិនដែលលឺអំពីឈ្មោះស្ថាបត្យករល្បីនៅលើសាកលលោកប៉ុន្មានដែរ ទើបតែឆ្នាំទីប្រាំប៉ុណ្ណោះដែលខ្ញុំបានស្គាល់ឈ្មោះស្ថាបត្យករឥឡូវបានច្រើន។ នេះក៏ព្រោះតែលោកគ្រូក្នុងថ្នាក់ខ្ញុំអនុញ្ញាតឲ្យពួកយើងធ្វើបទបង្ហាញអំពីស្ថាបត្យករទាំងនោះ។ ខ្ញុំធ្វើបទបង្ហាញអំពី Mies van der Rohe។ ខ្ញុំចូលចិត្តគាត់តាំងពីរៀនឆ្នាំទី៣ ហើយធ្វើការងារស្រាវជ្រាវខ្លះអំពីទស្សនវីជ្ជាស្ថាបត្យកម្មរបស់គាត់ទៀតផង។ ខ្ញុំលង់ស្រឡាញ់ជាមូយនឹងការប្រើប្រាស់សំភារៈសំណង់របស់គាត់ និងការគិតពីភាពសម្អិតជាចំបងក្នុងស្ថាបត្យកម្មគាត់។ 

ក្នុងការធ្វើបទបង្ហាញនេះ មានក្រុមមិត្តភក្តិខ្ញុំម្នាក់គេត្រូវធ្វើបទបង្ហាញពីលោកJacques Herzog និងPier de Meuron។ តាមរយៈបទបង្ហាញនេះខ្ញុំបានឃើញច្បាស់អំពីអ្វីទៅដែលហោថាស្ថាបត្យកម្មពិតប្រាកដនាសត្សវត្សទិ២១នេះ។ ទំនើបកម្មនៃសំភារៈសំណង់របស់អាគារលក់សំលៀកបំពាក់ម៉ាកប្រាដានៅទីក្រុងតូក្យូគឺជាអ្វីដែលខ្ញុំចាប់អារម្មណ៍បំផុតក្នុងបទបង្ហាញរបស់មិត្តខ្ញុំនេះ។ ចាប់តាំងពីពេលនោះមក ខ្ញុំក៏ចាប់ផ្តើមអាន និងស្វែងយល់ពីអាគារដែលពួកគាត់រចនាផ្សេងៗទៀត។ អាគាររបស់ស្ថាបត្យករទាំងពីរដែលខ្ញុំចូលចិត្តជាងគេគឺសារមន្ទីរTate Modern នៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេស។ អ្វីដែលខ្ញុំចាប់អារម្មណ៍ខ្លាំងចំពោះអាគារសារមន្ទីរនេះគឺការច្របាច់បញ្ចូលគ្នារវាងអាគារចាស់ដែលមានស្រាប់ នឹងអាគារថ្មី ប៉ុន្តែវានៅតែមើលទៅជាអាគារតែមួយ។ ការប្រើប្រាស់ឥដ្ឋ និងការរៀបចំវាឆ្លុះបញ្ចាំងពីភាពឆ្នៃប្រឌិតខ្ពស់របស់ពួកគាត់។ អាគារមួយទៀតដែលខ្ញុំចូលចិត្តគឺអាគារMiu Miu នៅទីក្រុងតូក្យូ។ ខ្ញុំបានទៅឃើញ និងប៉ះអាគារផ្ទាល់នេះជាមួយនឹងមិត្តភក្តិជប៉ុនប៉ុន្មានរបស់ខ្ញុំ។ មុនដំបូងខ្ញុំស្មានតែគេប្រើប្រាស់សំភារៈសំណង់ពីរផ្សេងគ្នាក្នុងការរចនាជញ្ជាំងខាងក្រៅរបស់អាគារនេះ តែតាមពិតទៅ(តាមរយៈការបង្ហាញពីមិត្តជប៉ុនដែលទៅជាមួយខ្ញុំ)គេបានប្រើប្រាស់តែសំភារៈសំណង់តែមួយប្រភេទប៉ុណ្ណោះ ប៉ុន្តែគេបានប៉ូលាវាឲ្យមើលទៅក្លាយជាវត្ថុពីរផ្សេងគ្នា។ ហេតុការណ៍មួយនេះប្រហែលជារបត់មួយនៃបដិវត្តគំនិតរបស់ខ្ញុំក្នុងអាជីពជាស្ថាបត្យករ។

 រូបភាពរបស់សារមន្ទីរ Tate Modern ។ រក្សាសិទ្ធដោយ៖ @londonviewpoints

រូបភាពរបស់សារមន្ទីរ Tate Modern ។ រក្សាសិទ្ធដោយ៖ @londonviewpoints

 រូបភាពរបស់សារមន្ទីរ Tate Modern ។ រក្សាសិទ្ធដោយ៖ @gywnnejones

រូបភាពរបស់សារមន្ទីរ Tate Modern ។ រក្សាសិទ្ធដោយ៖ @gywnnejones

 រូបភាពរបស់អាគារ Miu Miu។ រក្សាសិទ្ធដោយ៖ @herzogdemeuron

រូបភាពរបស់អាគារ Miu Miu។ រក្សាសិទ្ធដោយ៖ @herzogdemeuron

ការិយាល័យស្ថាបត្យកម្មរបស់Jacques Herzog និង Pier de Meuron គឺជាការិយាល័យមួយដែលខ្ញុំគិតថាគួរតែជាតំណាងឲ្យរចនាបទស្ថាបត្យកម្មជាន់ថ្មី។ ចំពោះខ្ញុំ ពួកគាត់ពិតជាមានភាពច្នៃប្រឌិតខ្ពស់ទៅលើការប្រើប្រាស់សំភារៈសំណង់ និងការរចនាសំណង់ដែលសមស្របទៅនឹងបរិបទផ្សេងៗដែលសំណង់តាំងនៅ។ ថ្ងៃនេះខ្ញុំសូមចែករំលែកបឋកថារបស់Jacques Herzog ធ្វើឡើងនៅឯឧត្តមសាលារចនាហាវឺតក្នុងឆ្នាំ២០១៦។ បឋកថាមួយនេះនឹងពន្យល់អំពីការយល់ឃើញរបស់ខ្ញុំចំពោះពួកគាត់បានក្បោះក្បាយជាងអ្វីដែលខ្ញុំបានសរសេមកនេះ។ 

ខាងក្រោមគឺជាសេចក្តីបរិយាយអំពីបឋកថានេះជាសង្ខេបដកស្រង់ចេញពីបុស្តិ៍របស់ឧត្តមសាលារចនាហាវឺតនៅលើYouTube ដោយភ្ជាប់មកជាមួយនឹងសេចក្តីប្រែសំរួលភាសាខ្មែរ(មិនជាផ្ជាលូវការ)នៅខាងក្រោម។

"Herzog & de Meuron is a partnership led by five Senior Partners – Jacques Herzog, Pierre de Meuron, Christine Binswanger, Ascan Mergenthaler and Stefan Marbach. Jacques Herzog and Pierre de Meuron established their office in Basel in 1978. The partnership has grown over the years. An international team of about 420 collaborators is working on more than 50 projects across Europe, North and South America and Asia. Herzog & de Meuron are known for designs that are at once highly inventive and sensitive to the site, geography, and cultural context creating projects that are highly specific to their place and program brief, from the small-scale private home to large-scale public and cultural facilities. The practice has been awarded numerous prizes including The Pritzker Architecture Prize (USA) in 2001, the RIBA Royal Gold Medal (UK) and the Praemium Imperiale (Japan), both in 2007. In 2014, Herzog & de Meuron were awarded the Mies Crown Hall Americas Prize (MCHAP) for 1111 Lincoln Road, Miami Beach."

"ការិយាល័យHerzog & de Meuronគឺជាការិយាល័យស្ថាបត្យកម្មចូលរួមគ្នាដោយដៃគូជាន់ខ្ពស់ចំនួនប្រាំរូបមានដូចជា៖ Jacques Herzog Pierre de Meuron Christine Binswanger Ascan Mergenthaler និងStefan Marbach។ លោកJacques Herzog និងPierre de Meuronបើកការិយាល័យរបស់ពួកគេដំបូងនៅទីក្រុងប៉ាល់ក្នុងឆ្នាំ១៩៧៨។ កិច្ចសហការមួយនេះបានរីកធំធាត់ជាដរាបមក។ ការិយាល័យនេះមានក្រុមការងារអន្តរជាតិប្រហែល៤២០នាក់កំពុងធ្វើការងារលើគំរោងជាង៥០នៅទូទាំងទ្វីបអឺរ៉ុប អាមេរិកខាងជើងនិងឡាទីន និងទ្វីបអាស៊ី។ គេស្គាល់លោក Herzog និងde Meuron តាមរយៈការងាររចនានានាដែលមានការឆ្នៃប្រឌិត និងឆ្លើយតបទៅនឹងទីតាំងសិក្សា ភូមិសាស្រ្ត និងបរិបទវប្បធម៌។ លើសពីនេះ ពួកគេមានសមត្ថភាពបង្កើតគំរោងផ្សេងៗដែលតំណាងទីតាំងសិក្សា និងកម្មវត្ថុរបស់អាគារច្បាស់លាស់ ដោយរាប់តាំងគំរោងគេហដ្ឋានដែលមានទំហំតូចទៅដល់កន្លែងសាធារណៈ និងវប្បធម៌ដែលមានទំហំធំៗ។ ការិយាល័យនេះទទួលបានពានរង្វាន់ជាច្រើនរាប់បញ្ចូល The Pritzker Architecture Prize (សហរដ្ឋអាមេិក) ក្នុងឆ្នាំ ២០០១ the RIBA Royal Gold Medal (ចក្រភពអង់គ្លេស) និងthe Praemium Imperiale (ជប៉ុន) ទាំងពីរក្នុងឆ្នាំ២០០៧។ ក្នុងឆ្នាំ២០១៤ Herzog និងde Meuron ទទួលបានពានរង្វាន់ Mies Crown Hall Americas Prize (MCHAP) សំរាប់អាគារ 1111 Lincoln Road, Miami Beach។"

ខាងក្រោមនេះជាតំណភ្ជាប់ទៅកាន់វីដេអូបឋកថារបស់លោកJacques Herzog៖

ត្រៀមខ្លួនធ្វើការនៅក្នុងការិយាល័យស្ថាបត្យកម្មធំៗនៅក្នុងលោក

ជួនកាលបរិយាកាសធ្វើការនៅក្រៅប្រទេសជួយឲ្យយើងអាចស្វែងរកគំនិតថ្មីៗច្រើនជាងធ្វើការនៅក្នុងប្រទេស ហើយខ្ញុំតែងតែគិតថាការងារស្ថាបត្យកម្មគឺជាការងារដែលតម្រូវឲ្យយើងចេញស្វែងយល់ពីពិភពលោក និងវត្ថុទាំងឡាយដែលអាចឲ្យយើងចាប់អារម្មណ៍បាន។ ការដាក់ពាក្យទៅធ្វើការនៅបរទេសមិនមែនជារឿងងាយស្រួលប៉ុន្មានទេ ដោយហេតុតែមានការប្រកួតប្រជែងច្រើនពីអ្នកផ្សេងទៀតដែលគេមានចំណាប់អារម្មណ៍ទៅនឹងការិយាល័យទាំងនោះដែរ។ ថ្ងៃនេះខ្ញុំបានចូលមើលអត្ថបទផ្សាយដោយ archdaily អំពីតម្រូវការដែលខាងក្រុមហ៊ុនស្ថាបត្យកម្មធំៗចំនួនប្រាំត្រូវការពីបុគ្គលិក។ ការពិតទៅ archdaily ក៏បានដកស្រង់វាចេញពីអត្ថបទរបស់ ហាប់បឺត ប្រេនដុន ( Brandon Hubbard ) នៅលើគេហទំព័ររបស់គាត់ដែរ។ អ្នកទាំងអស់គ្នាអាចចូលទៅមើលអត្ថបទដើមជាភាសាអង់គ្លេសតាមរយៈតំណភ្ជាប់មួយនេះ

ខាងក្រោមនេះជាអត្ថបទបកប្រែទាំងស្រុងពីអត្ថបទដើមជាភាសាអង់គ្លេស ៖

*ខ្ញុំក្នុងអត្ថបទខាងក្រោមគឺជា ហាប់បឺត ប្រេនដុន

កាលពីពេលថ្មីៗនេះ ខ្ញុំបានធ្វើការទាក់ទងទៅក្រុមហ៊ុនស្ថាបត្យកម្មធំៗរបស់ពិភពលោកខ្លះ ហើយសួរក្រុមហ៊ុនទាំងនោះនូវកម្រងសំណួរមួយចំនួនស្តីអំពីលក្ខខណ្ឌដែលពួកគេស្វែងរកពីបុគ្គលិកមានសក្តានុពលក្នុងផ្នែកស្ថាបត្យកម្មនេះ។

បន្ទាប់ពីការជជែកជាមួយក្រុមហ៊ុនទាំងឡាយនេះ ខ្ញុំបានរកឃើញពីផ្ទៃរឿងនៃរបៀបដែលពួកគេជ្រើសរើសបុគ្គលិកថ្មីៗ។ ដូចដែលខ្ញុំបានសរសេរាយរាប់នៅក្នុងអត្ថបទមុនដែលមានចំណងជើងថា Want a Great Architecture Job? Don’t Send a Resume (ចង់បានការងារស្ថាបត្យកម្មអស្ចារ្យមួយ? កុំផ្ញើឯកសារប្រវត្តិរូប) អ៊ីចឹង ក្រុមហ៊ុនជ្រើសរើសបានបុគ្គលិកថ្មីៗជាច្រើនតាមរយៈជម្រើសផ្ទាល់ខ្លួន និងស្គាល់តាមគ្នា។ អភិវឌ្ឍទំនាក់ទំនងទាំងនេះនៅក្នុងចង្កោមសហគមន៍ស្ថាបត្យកម្មនឹងជាសរសគ្រឹះនាំទៅរកភាពជោគជ័យក្នុងការងារ។

ខ្ញុំចងក្រងកម្រងសំណួរទាំងនេះដើម្បីបង្ហាញពីជំហាននៃដំណើរការក្នុងការជ្រើសរើសការងារផ្នែកស្ថាបត្យកម្ម ដោយចាប់តាំងពីចំនុចដំបូងនៃទំនាក់ទំនងដល់ការសម្ភាសន៍។

ក្រុមហ៊ុននីមួយៗត្រូវឆ្លើយសំណួរទាំងប្រាំពីរដូចៗគ្នា ៖

  1. តើអ្នកអាចប្រាប់ដោយសង្ខេបអំពីរបៀបនៃដំណើរការជ្រើសរើសបុគ្គលិកថ្មីសំរាប់ការិយាល័យអ្នកថាវាមានលក្ខណៈដូចម្តេចដែរ?
  2. តើអ្វីជាវិធីជ្រើសរើសបុគ្គលិកថ្មីៗដែលសំខាន់បំផុតរបស់អ្នក?
  3. តើអ្នកមើលអ្វីមុនគេនៅក្នុងឯកសារប្រវត្តិរូបរបស់អ្នកដាក់ពាក្យធ្វើការ?
  4. តើអ្នកមើលអ្វីមុនគេនៅក្នុងឯកសារស្នាដៃការងារ( portfolio )របស់អ្នកដាក់ពាក្យធ្វើការ?
  5. តើអ្វីជាហេតុផលជារួមបំផុតក្នុងការបដិសេធឯកសារប្រវត្តិរូប ឬឯកសារស្នាដៃការងារ( portfolio )របស់អ្នកដាក់ពាក្យធ្វើការ?
  6. តើអ្វីជាហេតុផលជារួមបំផុតក្នុងការបដិសេធនរណាម្នាក់ក្រោយពេលសម្ភាសន៍រួច?
  7. តើអ្នកមានគន្លឹះទូទៅខ្លះសំរាប់អ្នកដាក់ពាក្យដែលមានសក្តានុពលដែរឬទេ?

ខ្ញុំសូមអរគុណទៅដល់ក្រុមហ៊ុនដែលបានចូលរួមទាំងអស់មានដូចជា ៖ ក្រុមស្ថាបត្យករ ហ្សាហា ហាឌីត ( Zaha Hadid Architects ), ស្នឺហឺត្តា ( Snøhetta ), ផឺគីន នឹង វីល ( Perkins+Will ), ប៊ីឌីភី ( BDP ) និង កាលីសឹន ( Callison )។

ខ្ញុំមានសេចក្តីរីករាយខ្លាំងពេលដែលបានចងក្រងអត្ថបទនេះឡើង ហើយខ្ញុំសង្ឃឹមថាស្នាដៃនេះជាប្រភពដ៏មានប្រយោជន៍មួយសំរាប់អ្នកដាក់ពាក្យធ្វើការផ្នែកស្ថាបត្យកម្មថ្មីៗ និងអ្នកដែលមានបំណងដាក់ពាក្យនាពេលអនាគតទាំងអស់។ សូមរីករាយចុះ!

ក្រុមស្ថាបត្យករ ហ្សាហា ហាឌីត ( Zaha Hadid Architects )

  • តើអ្នកអាចប្រាប់ដោយសង្ខេបអំពីរបៀបនៃដំណើរការជ្រើសរើសបុគ្គលិកថ្មីសំរាប់ការិយាល័យអ្នកថាវាមានលក្ខណៈដូចម្តេចដែរ?

ថ្មីៗនេះយើងបានប្រើប្រាស់ជំរើសនៃការផ្សព្វផ្សាយផ្សេងៗគ្នាសំរាប់ការជ្រើសរើសដែលផ្អែកទៅលើជំនាញបច្ចេកទេស ហើយការជ្រើសរើសទាំងនោះធ្វើឡើងតាមរយៈ ៖

  1. គេហទំព័ររបស់ក្រុមហ៊ុន
  2. ការយៈមិត្តភក្តិ
  3. ផ្សាយតាម LinkedIn និងតាមបណ្តាបណ្តាញខាងក្រៅផ្សេងទៀត
  4. ភ្ងាក់ងារជ្រើសរើសបុគ្គលិក ( តាមមុខងារ )
  5. យុទ្ធនាការ Headhunting ពីខាងដេប៉ាតឺម៉ង់ធនធានមនុស្ស
  6. ការស្វែងរកបុគ្គលិកបន្ទាប់ពីពួកគេរៀនចប់

គេត្រូវផ្ញើឯកសារប្រវត្តិរូប និងឯកសារស្នាដៃការងារ(portfolio)ទាំងអស់មកកាន់ដេប៉ាតឺម៉ង់ធនធានមនុស្សសំរាប់ដំណើរការនៃការចម្រាញ់យកអ្នកជាប់ទៅវគ្គបន្ត ហើយគេបញ្ចូលរាល់ឯកសាររបស់អ្នកដាក់ពាក្យការងារទាំងអស់ទៅនឹងកន្លែងផ្ទុកព័តមានរបស់ក្រុមហ៊ុន។ គេនឹងបញ្ជូនអ្នកដាក់ពាក្យការងារដែលជោគជ័យក្នុងវគ្គនេះបន្តទៅកាន់អ្នកគ្រប់គ្រងផ្នែកជ្រើសរើស ជាមួយគ្នានេះខាងក្រុមហ៊ុននឹងជូនដំណឹងអ្នកដែលមិនបានជាប់។

អ្នកគ្រប់គ្រងផ្នែកជ្រើសរើសនឹងទាក់ទងជាមួយផ្នែកធនធានមនុស្សដើម្បីរៀបចំការសម្ភាសន៍ដំណាក់កាលទីមួយ។ នេះនឹងគ្រាន់តែជាការសម្ភាសន៍ធម្មតាជាមួយនឹងប្រធានផ្នែកធនធានមនុស្ស និងជំនួយការមកពីក្រុមការងារគំរោងតែប៉ុណ្ណោះ។ ក្នុងកំឡុងពេលសម្ភាសន៍នេះ គេនឹងស្នើរបេក្ខជនឲ្យនិយាយពីឯកសារស្នាដៃការងារ(portfolio)របស់ខ្លួន ការប្រកួតប្រជែង និងអំពីការគិតរបស់ពួកគេថាតើបទពិសោធន៍មុនអាចសម្របទៅនឹងក្រុមហ៊ុនស្ថាបត្យកម្ម ហ្សាហា ហាឌីត យ៉ាងម៉េច ហើយនឹងតួនាទីដែលពួកគេចង់ធ្វើការនៅក្នុងក្រុមហ៊ុន។

ជាចុងក្រោយ គេនឹងផ្តល់ឲ្យបេក្ខជននូវឳកាសយល់បន្ថែមពីតួនាទីដែលគេចង់ធ្វើ នឹងពួកគេអាចសួរសំនួរផ្សេងៗដែលពួកគេអាចមាន។ បើសិនជាពួកគេជាប់នូវដំណាក់កាលសម្ភាសន៍ទីមួយ គេនឹងអញ្ជើញអ្នកដែលជាប់ទៅកាន់ការសម្ភាសន៍ចុងក្រោយជាមួយនឹងប្រធានគ្រប់គ្រងការងារស្ថាបត្យកម្មរបស់ក្រុមហ៊ុន។

ថ្មីៗនេះ ពួកយើងទើបតែបញ្ចូលលក្ខខណ្ឌថ្មីមួយសំរាប់បេក្ខជនដែលជាប់ គឺថាពួកគេត្រូវតែបញ្ចប់ការធ្វើតេស្តផ្នែក software មុនការសម្ភាសន៍ចាប់ផ្តើមឡើង ដូចជាធ្វើតេស្តទៅលើកម្មវិធី Revit ដែលក្រុមការងារ BIM និង Workflow Manager រចនាវាឡើង។

  • តើអ្វីជាវិធីជ្រើសរើសបុគ្គលិកថ្មីៗដែលសំខាន់បំផុតរបស់អ្នក?

យើងរកបានបុគ្គលិកដែលត្រូវការតាមរយៈផែនការ Refer-a-Friend ភ្នាក់ងារជ្រើសរើស និង កម្មវិធី head huntingជ្រើសរើសpassive candidate។ យើងរកឃើញថាគេហទំព័ររបស់ពួកយើង និងការផ្សព្វផ្សាយអាចជាធម្មតាទាក់ទាញតែបេក្ខជនដែលមិនមានសម្ថភាពដែលយើងចង់បាន។

ក្រុមការងារដែលពោរពេញដោយសមត្ថភាពលើសគេរបស់ពួកយើងគឺជាអ្នកដែលបន្តជីវិតរបស់កេរ្តិ៍ឈ្មោះនិងវឌ្ឍនភាពរបស់ក្រុមហ៊ុន ដូចនេះពួកគេគឺជាប្រភពដ៏ល្អបំផុតសំរាប់នាំបុគ្គលិកដែលសាកសមសំរាប់ធ្វើការតាមតួនាទីនៅក្នុងក្រុមហ៊ុន។

  • តើអ្នកមើលអ្វីមុនគេនៅក្នុងឯកសារប្រវត្តិរូបរបស់អ្នកដាក់ពាក្យធ្វើការ?

យើងមើលទៅលើគុណសម្បត្តិមួយចំនួនដូចជា ៖

  1. តើពួកគេមានបទពិសោធន៍គ្រប់គ្រាន់សាកសមទៅនឹងមុខងារដែលពួកគេដាក់ពាក្យដែរឬទេ?
  2. តើពួកគេមានបទពិសោធន៍ធ្លាប់ធ្វើការជាមួយគំរោងស្រដៀងគ្នាទៅនឹងក្រុមហ៊ុនដែរឬទេ?
  3. ជំនាញប្រើប្រាស់softwareគឺជាការចាំបាច់ ពួកយើងប្រើប្រាស់កម្មវិធីsoftware ច្រើនកម្មវិធី ដូចនេះវាសំខាន់ណាស់ដែលបុគ្គលិកថ្មីមានបទពិសោធន៍ជាមួយកម្មវិធីទាំងនោះមានដូចជា Rhino, Grasshopper, Maya និងRevit ជាដើម។
  4. តើពួកគេមានបរិយាកាសធ្វើការស្រដៀងនឹងក្រុមហ៊ុនយើងនៅក្នុងការិយាល័យមុនដែរឬទេ ឬក៏ពួកគេប្រហែលជាមានភាពមិនចុះសម្រង់នឹងវប្បធម៌ធ្វើការនៅក្នុងការិយាល័យយើង?
  5. តើពួកគេមានការអភិវឌ្ឍនៅក្នុងការងារមុនដែរឬទេ?
  • តើអ្នកមើលអ្វីមុនគេនៅក្នុងឯកសារស្នាដៃការងារ( portfolio )របស់អ្នកដាក់ពាក្យធ្វើការ?

ដូចដែលយើងបានដឹងពីសំណួរមុនអ៊ីចឹង យើងមើលពីឧទាហរណ៍នៃគំរោងស្នាដៃស្រដៀងគ្នាជាច្រើន ហើយនឹងអ្វីដែលជាលក្ខណៈផ្ទាល់ខ្លួនដែលពួកគេបានរចនាឡើងនៅក្នុងគំរោងពួកគេ។ យើងក៏ពិនិត្យមើលអំពីលទ្ធភាពដែលពួកគេអាចដោះស្រាយទល់នឹងអ្វីដែលបានកើតឡើងចំពោះគំរោងក្រោយពីបញ្ចប់ ហើយនឹងបទពិសោធន៍ដែលពួកគេទទួលបានពីគំរោង។

គ្រប់សេចក្តីលម្អិតគ្រប់យ៉ាងក្នុងឯកសារស្នាដៃការងារត្រូវតែមានលក្ខណៈល្អក្នុងការបង្ហាញ។ សេចក្តីលម្អិតបង្ហាញជាច្រើនអំពីការយកចិត្តទុកដាក់ សេចក្តីព្យាយាម និងចរិកលក្ខណៈផ្ទាល់របស់បុគ្គលម្នាក់ៗ។ នៅពេលដែលគេយល់ពីភាពស្មុគស្មាញរបស់គំរោងនិមួយៗកាន់តែច្បាស់ នោះគុណភាពនឹងស្តែងឃើញកាន់តែច្បាស់។

  • តើអ្វីជាហេតុផលជារួមបំផុតក្នុងការបដិសេធឯកសារប្រវត្តិរូប ឬឯកសារស្នាដៃការងារ( portfolio )របស់អ្នកដាក់ពាក្យធ្វើការ?

យើងបដិសេធបេក្ខជនជាច្រើនដោយសារតែពួកគេពុំមានបទពិសោធន៍ធ្វើការដែលយើងចង់បាននៅក្នុងផ្នែកខ្លះដូចជាគំរោងផ្នែកការរស់នៅ ឬក៏ខាងបដិសណ្ឋារកិច្ច ហើយមួយវិញទៀតាការគ្មានសញ្ញារីកចំរើនក្នុងការងារមុនក៏ជាហេតុផលមួយដែរ។

ជាចុងក្រោយ កង្វះខាតជំនាញកម្មវិធីកុំព្យូទ័រ ឬក៏គ្មានបទពិសោធន៍ដែលយើងត្រូវការក្នុងផ្នែករចនា លម្អិត ឬសំណង់ក៏ជាមូលហេតុដែរ។

  • តើអ្នកមានគន្លឺះទូទៅសំរាប់អ្នកដាក់ពាក្យការងារដែរឬទេ?

វាសំខាន់ណាស់ដែរត្រូវធ្វើឲ្យចាប់អារម្មណ៍តាំងពីថ្ងៃដំបូង ឯកសារប្រវត្តិរូប នឹងការងារ ក៍ដូចជាឯកសារស្នាដៃការងារប្រកបដោយលក្ខណៈច្នៃប្រឌិតនៅតែជាប្រការដែលគួរចាប់អារម្មណ៍ចំពោះពួកយើង។ អ្នកត្រូវធ្វើឯកសារឲ្យមានលក្ខណៈផ្ទាល់ខ្លួនខុសប្លែកពីគេ ដោយកុំចេះតែផ្ញើឯកសារទូទៅអ្នកត្រូវចេះធ្វើវាឲ្យឯកសារប្រវត្តិរូប នឹងការងារ ក៏ដូចជាឯកសារការងារស្នាដៃរបស់អ្នកសមទៅនឹងមុខងារដែលអ្នកចង់ធ្វើ។ អ្នកប្រហែលជាមានបទពិសោធន៍ការងារដែលសមស្របដ៏អស្ចារ្យ តែប្រសិនបើអ្នកមិនដាក់វាឲ្យសមស្របនៅក្នុងឯកសារប្រវតិ្តរូប និងឯកសារស្នាដៃការងារទេនោះគេប្រហែលមិនអាចហៅអ្នកឲ្យចូលសម្ភាសន៍ទេ។

អ្នកត្រូវតែធ្វើខ្លួនឲ្យមើលទៅឆ្លាត និងសមរម្យនៅពេលចូលរួមសម្ភាសន៍ ដោយហេតុតែគ្មានអ្វីអាក្រក់ជាងបេក្ខជនដែលចូលរួមសម្ភាសន៍មានជាប់ក្លិនបារីឬស្រានោះទេ។ ការត្រៀមខ្លួនជាមុនសំរាប់ការសម្ភាសន៍គឺជាការចាំបាប់ ហើយជាចុងក្រោយ ត្រូវធ្វើជាខ្លួនឯង ពីព្រោះម្នាក់ៗមានភាពខុសប្លែកគ្នា ហើយពួកយើងទទួលស្គាល់វា។

ស្នឺហឺត្តា ( Snøhetta )

  • តើអ្នកអាចប្រាប់ដោយសង្ខេបអំពីរបៀបនៃដំណើរការជ្រើសរើសបុគ្គលិកថ្មីសំរាប់ការិយាល័យអ្នកថាវាមានលក្ខណៈដូចម្តេចដែរ?

បេក្ខភាពដែលពួកយើងទាន់បានជ្រើសរើសមានទំនាក់ទំនងជាមួយការិយាល័យរបស់យើងតាមរយៈគេហទំព័រ សារអេឡិចត្រូនិចផ្ទាល់ នឹងសំណុំឯកសារផ្ញើតាមសារ។ ការិយាល័យយើងនឹងប្រមូលទុកឯកសារទាំងអស់នេះធ្វើជាបណ្ណាសារសំរាប់ការពិនិត្យមើល។ ឯកសារទាំងឡាយនឹងត្រូវសើុរើុពិនិត្យមើលនៅពេលក្រុមហ៊ុនត្រូវការបុគ្គលិក ហើយបើមានបេក្ខជនសមស្របខាងក្រុមហ៊ុននឹងទាកើទងដើម្បីសម្ភាសន៍។

ពួកយើងចូលចិត្តការសម្ភាសន៍ផ្ទាល់ជាមួយបេក្ខជននៅក្នុងការិយាល័យយើងជាង ហើយជាធម្មតាជាមួយមនុស្សពីរនាក់។ បើសិនជាការសម្ភាសន៍សំរាប់មុខាងារថ្នាក់កណ្តាល ឬក៏ជាន់ខ្ពស់ នោះការសម្ភាសន៍លើកទីពីរគេនឹងជាធម្មតាធ្វើវាឡើងសំរាប់ការសន្ទនាលម្អិតជាងមុន។

  • តើអ្វីជាវិធីជ្រើសរើសបុគ្គលិកថ្មីៗដែលសំខាន់បំផុតរបស់អ្នក?

យើងជាបឋមចង់បានបុគ្គលិកថ្មីតាមការណែនាំពីអ្នកដែលស្គាល់ ឬក៏ការពេញចិត្តផ្ទាល់របស់ពួកយើង។ ពេលខ្លះទៀតពួកយើងបានធ្វើការផ្សព្ធផ្សាយ និងសម្ភាសន៍បេក្ខភាពដែលយើងជ្រើរើស។ យើងមានវិបផតថលការងារនៅលើគេហទំព័ររបស់យើង ហើយយើងទទួលបានបេក្ខភាពជាច្រើនតាមរយៈសារអេឡិចត្រូនិច។ យើងក៏ជ្រើសរើសតាមវិធីនេះដែរ។

  • តើអ្នកមើលអ្វីមុនគេនៅក្នុងឯកសារប្រវត្តិរូបរបស់អ្នកដាក់ពាក្យធ្វើការ?

យើងមើលលើបទពិសោធន៍ការងារដែលសមស្របទៅនឹងមុខងារការងារដែលយើងកំពុងចង់បាន ដែលវាខុសគ្នាពីមួយទៅមួយ។ យើងរកមើលភាពផ្សេងគ្នានៃបទពិសោធន៍ មានដូចជាសមត្ថភាពគូរ ឬក៏សាងសង់នៅលើអាគារ មុខងារផ្នែកដឹកនាំ បទពិសោធន៍អំពីកាងារទាក់ទងនឹងការកូដអាគារ ឬទំហំទាំងឡាយ។ យើងមើលលើប្រវត្តិការងារនឹងនរមួយ និងជាទូទៅបទពិសោធន៍ដែលល្អគ្រប់យ៉ាងមួយ។

  • តើអ្នកមើលអ្វីមុនគេនៅក្នុងឯកសារស្នាដៃការងារ( portfolio )របស់អ្នកដាក់ពាក្យធ្វើការ?

យើងមើលតែឯកសារស្នាដៃណាដែលបង្ហាញពីសមត្ថភាពរបស់សាមុីខ្លួនក្នុងការទំនាក់ទំនងដោយមិនចាំបាច់ឲ្យពួកគេមានវត្តមាននៅក្នុងបន្ទប់ឡើយ។ ពួកយើងមើលពីសមត្ថភាពរបស់បេក្ខជនក្នុងការកែប្រែ រៀបចំ នឹងធ្វើឲ្យព័តមានងាយស្រួលអានក្នុងឯកសារស្នាដៃ ហើយនឹងសមត្ថភាពដែលធ្វើឲ្យឯកសារទាំងនោះងាយស្រយល់ដោយគ្រាន់តែបង្ហាញជាក្រាហ្វិក។

យើងសង្ឃឹមចង់ឃើញពីដំណើរការក្នុងការផ្លាស់ប្តូរ ជាពិសេសនៅពេលដែលមានកិច្ចការសាលារាប់បញ្ចូលជាមួយ។ យើងមើលកិច្ចការដែលតំណាងឲ្យកិច្ចខំប្រឹងប្រែង និងសមត្ថភាពរបស់បុគ្គលនិមួយៗ ហើយកត្តានេះហើយគឺជាភាពខុសប្លែកគ្នារបស់បុគ្គលិក។

  • តើអ្វីជាហេតុផលជារួមបំផុតក្នុងការបដិសេធឯកសារប្រវត្តិរូប ឬឯកសារស្នាដៃការងារ( portfolio )របស់អ្នកដាក់ពាក្យធ្វើការ?

នៅពេលដែលគ្មានការជ្រើសរើសបុគ្គលិកថ្មីនោះពួកយើងជាធម្មតានឹងបដិសេធឯកសារដាក់ពាក្យរបស់បេក្ខជន។ នេះជាហេតយឲុផលចំបងបំផុតដោយហេតុតែមានអ្នកដាក់ពាក្យច្រើនពេក និងឥតឈប់ឈរ។ លើសពីនេះ ប្រសិនបើយើងត្រូវការរើសបុគ្គលិក តែថាបេក្ខជនមានកង្វះខាតគុណភាពនដូចដែលយើងបានប្រាប់នៅក្នុងសំណួរទី៣ និងទី៤ខាងលើ នោះបេក្ខជនមិនអាចបន្តទៅជុំផ្សេងទៀតទេ។

  • តើអ្វីជាហេតុផលជារួមបំផុតក្នុងការបដិសេធនរណាម្នាក់បន្ទាប់ពីសម្ភាសន៍រួច?

ពេលដែលយើងត្រូវការរើសបុគ្គលិកថ្មី យើងសម្ភាសន៍បេក្ខជនផ្សេងៗគ្នាជាច្រើន អ៊ីចឹងយើងនឹងបដិសេធបេក្ខជនជាច្រើននាក់ពីព្រោះមូលហេតុសាមញ្ញមួយគឺយើងរកបានបេក្ខជនដែលសាកសមជាង។ បើទោះបីជាបេក្ខជនទាំងអស់ភាគច្រើនមានសមត្ថភាពក្តី តែពួកយើងជាធម្មតាជ្រើសរើសយកតែបុគ្គលិកមួយទេ។ យើងជ្រើសរើសកំរិតខ្ពស់មួយទៀតដោយផ្អែកទៅលើនរណាម្នាក់ដែលពូកែគិតបែបយុទ្ធសាស្រ្ត និងធ្វើសមកម្មភាពសហការបានល្អ ហើយនិងមនុស្សដែលចេះទំនាក់ទំនង។

  • តើអ្នកមានគន្លឺះទូទៅសំរាប់អ្នកដាក់ពាក្យការងារដែរឬទេ?

អ្នកដាក់ពាក្យទាំងអស់មិនគួរពិភាក្សាអំពីអសមត្ថភាពដែលនិយោជកមុន ឬក៏កន្លែងដែលខ្លួនបំពេញការងារមិនបានបំពេញតម្រូវការតាមខ្លួនឡើយ។ ក្នុងករណីនេះវាអាចងាយយល់ណាស់ដោយគ្មានកន្លែងការងារណាអាចសាកសមសំរាប់បុគ្គលប្រភេទនេះឡើយ។

បេក្ខភាពដែលពួកយើងទាន់បានជ្រើសរើសដែលផ្ញើរឯកសារពួកគេមកកាន់ការិយាល័យយើងមានចំនួនច្រើនណាស់ក្នុងយុគសម័យថ្មីនេះបើប្រៀបធៀបទៅនឹងសម័យមុន។ ជាធម្មតា វាមិនមែនជារឿងងាយទេក្នុងការផ្ញើសារអេឡិចត្រូនិចឯកសារដាក់ពាក្យការងារទៅកាន់មនុស្សជាច្រើនគ្នានៅក្នុងក្រុមហ៊ុន ដោយហេតុតែអ្នកទាំងនោះនឹងបញ្ជូនច្បាប់ទាំងនោះទៅកាន់ផ្នែកជ្រើសរើសដដែល។

ពុំគប្បីមានអារម្មណ៍បាក់ទឹកចិត្តនៅពេលដែលមានការឆ្លើយតបយឺតយ៉ាវ ឬក៏មិនមានការឆ្លើយតបចំពោះឯកសារដាក់ពាក្យការងារយើងដែរ ដោយហេតុតែនេះមិនមែនមកពីខ្លួនយើងនោះទេ។ បើមានករណីអារម្មណ៍បែបនេះកើតឡើង ប្រាកដហើយថា និយោជិកនឹងបាត់បង់ឳកាសជាច្រើន។

ត្រូវតែច្បាស់លាស់ត្រង់ៗ និងដាច់ណាត់ចំពោះសមត្ថភាព និងការងារ ឬក៏គោលដៅការងារ។

ផឺគីន នឹង វីល ( Perkins+Will )

  • តើអ្នកអាចប្រាប់ដោយសង្ខេបអំពីរបៀបនៃដំណើរការជ្រើសរើសបុគ្គលិកថ្មីសំរាប់ការិយាល័យអ្នកថាវាមានលក្ខណៈដូចម្តេចដែរ?

វិធីសាស្រ្តជ្រើសរើសអ្នកមានសមត្ថភាពរបស់យើងគឺជាអាទិភាពសំរាប់ជ័យជំនះដ៏ប្រកួតប្រជែង។ ក្រុមធនធានមនុស្សរបស់ Perkins+Will គឺជាក្រុមការងារដែលតំណាងឲ្យឈ្មោះក្រុមហ៊ុន នឹងពោរពេញទៅដោយអ្នកជំនាញ ហើយក្រុមការងារនេះ ដោយធ្វើការជាមួយអ្នកគ្រប់គ្រងជ្រើសរើសបុគ្គលិកទទួលបន្ទុកជ្រើសរើសអ្នកមានសមត្ថភាពចូលមកក្រុមហ៊ុន។

យើងធ្វើការសម្ភាសន៍បេក្ខជនដូចដែលយើងធ្វើជាមួយភ្ញៀវដូចច្នេះដែរ។ យើងព្យាយាមយល់ពីបេក្ខជនតាមដែលអាចធ្វើទៅបាននៅក្នុងពេលជួបសម្ភាសន៍ពួកគេ។ គោលដៅក្នុងការធ្វើដូចនេះគឺដើម្បីផ្សារភ្ជាប់ និងវាយតំលៃបេក្ខជននិមួយៗអំពីបុគ្គលិកលក្ខណៈផ្ទាល់ខ្លួន ហើយការផ្សារភ្ជាប់ និងវាយតំលៃនេះធ្វើក្នុងគោលបំណងរៀនពីការងារ សេចក្តីប្រាថ្នាផ្ទាល់ខ្លួនពួកគេ ក៏ដូចជាអ្វីដែលធ្វើឲ្យពួកគេមានភាពរីករាយ។

  • តើអ្វីជាវិធីជ្រើសរើសបុគ្គលិកថ្មីៗដែលសំខាន់បំផុតរបស់អ្នក?

Perkins+Will ប្រើប្រាស់ប្រព័ន្ធស្នើសុំការងារអនឡាញដែលប្រព័ន្ធនេះផ្តល់បេក្ខជននូវផតថលមួយដែលឆ្លើយតបទៅនឹងប្រភេទការងារដោយគ្រាន់តែបេក្ខជនផ្ទុកឡើងទិន្នន័យឯកសារស្នើសុំការងារ និងឯកសារស្នាដៃការងាររបស់ពួកគេតែប៉ុណ្ណោះ។

ច្រើនជាងប្រាំឆ្នាំមកហើយ មានបេក្ខភាពសុំការងារលើសពី៦០ ០០០នាក់បានដាក់ពាក្យតាមរយៈផតថលរបស់ពួកយើង។ លើសពីនេះទៀត ក្រុមការងារយើងស្រាវជ្រាវរកបុគ្គលិកដែលសមស្របតាមរយៈគេហទំព័រក្រុមហ៊ុន ការបោះពុម្ពផ្សាយផ្នែករចនា តាមរយៈLinkedIn ហើយមួយវិញទៀតក្រុមហ៊ុនយើងនឹងផ្តល់កម្មវិធីផ្តល់រង្វាន់បន្ថែមដល់បុគ្គលិកយើងទាំងឡាយណាដែលអាចរកបេក្ខជនសមស្រប ហើយធ្វើការបានយូរដល់ខាងក្រុមហ៊ុនទៀតផង។

យើងតែងតែសម្លឹងរកមើលបុគ្គលិកឆ្នើមដោយផ្តល់មុខងារដល់ពួកគេបើទោះជាមិនមានមុខងារសំរាប់គេក្នុងខណៈពេលការិយាល័យត្រូវការបុគ្គលិកក៏ដោយ ធ្វើដូចនេះយើងអាចរក្សានឹងអភិវឌ្ឍទំនាក់ទំនងនឹងពួកគេមុនពេលការងារសមស្របនឹងពួកគេកើតឡើងទៅទៀត។

  • តើអ្នកមើលអ្វីមុនគេនៅក្នុងឯកសារប្រវត្តិរូបរបស់អ្នកដាក់ពាក្យធ្វើការ?

វាអាស្រ័យទៅលើកត្តាផ្សេងៗ។ ជារឿងៗ ពួកយើងមើលទៅលើជំនាញពួកគេក្នុងមុខងារដែលយើងត្រូវការ។ មុខងារជាក់លាក់ និងស្នាដៃរបស់បុគ្គលិកគឺតែងតែសំខាន់ចំពោះការិយាល័យពួកយើង។ សំរាប់មុខងារធម្មតា បើសិនជាបេក្ខជនមានបទពិសោធន៏ហ្វឹកហាត់ការងារនៅក្នុងក្រុមហ៊ុនរចនាណាមួយមុនគឺជាចំនុចមួយលើសអ្នកដែលមិនមានបទពិសោធន៍សមរាប់យើងពិចារណា។

ពាក្យសុំការងារដែលមានភ្ជាប់តំណភ្ជាប់ទៅនឹងគេហទំព័រឯកសារស្នាដៃការងារ នឹងភ្ជាប់រូបភាពនានាទាក់ទងនឹងគំរោងការងារដែលធ្លាប់ធ្វើ ក៏ដូចជាឯកសារខ្លះធ្វើជាគំរូ ពិតជាមានសារៈសំខាន់ចំពោះពួកយើង តែមិនមែនជាចាំបាច់ទេ។

  • តើអ្នកមើលអ្វីមុនគេនៅក្នុងឯកសារស្នាដៃការងារ( portfolio )របស់អ្នកដាក់ពាក្យធ្វើការ?

ការគិតប្រកបដោយការច្នៃប្រឌិតអមដោយឧទាហរណ៍នៃការរចនាប្រកបដោយសោភ័ណ្ឌ ក៏ដូចជាបទពិសោធន៍ការងារដែលពាក់ព័ន្ធ។

  • តើអ្វីជាហេតុផលជារួមបំផុតក្នុងការបដិសេធឯកសារប្រវត្តិរូប ឬឯកសារស្នាដៃការងារ( portfolio )របស់អ្នកដាក់ពាក្យធ្វើការ?

ការខ្វះខាតប្រភេទការងារជាក់លាក់ ឬក៏ជំនាញទាំងឡាយដែលពួកយើងមិនត្រូវការ។

  • តើអ្វីជាហេតុផលជារួមបំផុតក្នុងការបដិសេធនរណាម្នាក់ក្រោយពេលសម្ភាសន៍រួច?

ការខ្វះខាតប្រភេទការងារជាក់លាក់ ឬក៏ជំនាញទាំងឡាយដែលពួកយើងមិនត្រូវការ ឬការខ្វះខាតទំនាក់ទំនងគ្នាពេលដែឡសម្ភាសន៍។ នេះគឺជាកត្តាសំខាន់ៗដែលយើងធ្វើការឲ្យតំលៃទៅលើបុគ្គលិក ៖ ការចង់ដឹងចង់លឺដោយឥតលាក់លៀម ការសាកសួររាល់សំនួរអំពីតួនាទីនិងក្រុមហ៊ុនយើង និងការបង្ហាញពីរបៀបដែលពួកគេចូលចិត្តធ្វើការ។

  • តើអ្នកមានគន្លឹះទូទៅខ្លះសំរាប់អ្នកដាក់ពាក្យដែលមានសក្តានុពលដែរឬទេ?  

លើសពីភាពល្អិតល្អន់នៅលើការងាររចនាលើឯកសារស្នាដៃការងាររបស់អ្នក និងបទពិសោធន៍ការងារ វាសំខាន់ខ្លាំងណាស់ក្នុងការបង្ហាញពីភាពចង់ដឹងចង់យល់ សួរសំនួរប្រកបដោយការគិត និងបង្ហាញពីភាពរីករាយនិងការចាប់អារម្មណ៍ទៅលើតួនាទីនិងក្រុមហ៊ុនដែលខ្លួនចង់ធ្វើ។

ប៊ីឌីភី ( BDP ) 

  • តើអ្នកអាចប្រាប់ដោយសង្ខេបអំពីរបៀបនៃដំណើរការជ្រើសរើសបុគ្គលិកថ្មីសំរាប់ការិយាល័យអ្នកថាវាមានលក្ខណៈដូចម្តេចដែរ?

ក្រុមការងារនៃដេប៉ាតឺម៉ង់ធនធានមនុស្សរបស់យើងធ្វើការជ្រើសើសបុគ្គលិកជាបឋម ហើយបន្ទាប់មកគេបញ្ជូនបេក្ខភាពដែលត្រូវតាមលក្ខខណ្ឌជ្រើសរើសបន្តទៅកាន់ប្រធានផ្នែកជ្រើសរើស ដែលគាត់នឹងណាត់ជួបបេក្ខជនទាំងនេះសំរាប់សម្ភាសន៍ផ្ទាល់ បើសិនជាគាត់ពេញចិត្តនរណាម្នាក់។

យើងចូលចិត្តទទួលការដាក់ពាក្យតាមរយៈប្រព័ន្ធជ្រើសរើសការងារអនឡាញ(តាមរយៈwww.bdp.com/careers)ជាជាងតាមរយៈសារអេឡិចត្រូនិច ឬក៏បុស្តិ៍ប្រិយសនីយ៍ ដោយហេតុតែធ្វើដូចនេះអាចធ្វើឲ្យយើងទទួលបានព័តមានលម្អិតល្អៗអំពីបេក្ខជនដាក់ពាក្យងាយស្រួល ហើយទាក់ទងទៅពួកគេនៅពេលដែលក្រុមហ៊ុនមានមុខតំណែងការងារសាកសមនឹងពួកគេនៅពេលក្រោយ។

  • តើអ្វីជាវិធីជ្រើសរើសបុគ្គលិកថ្មីៗដែលសំខាន់បំផុតរបស់អ្នក?

ជាធម្មតាតាមរយៈគេហទំព័រផ្ទាល់ខ្លួនរបស់ពួកយើង(www.bdp.com)។ យើងក៏ធ្វើការផ្សព្វផ្សាយការងារអនឡាញ និងតាម Twitter (https://twitter.com/bdp_com) និងLinkedIn( https://www.linkedin.com/company/bdp-building-design-partnership-ltd– )។

យើងមិនចូលចិត្តជ្រើរើសបុគ្គលិកតាមភ្នាក់ងារជ្រើសរើសបុគ្គលិកឡើយ។

  • តើអ្នកមើលអ្វីមុនគេនៅក្នុងឯកសារប្រវត្តិរូបរបស់អ្នកដាក់ពាក្យធ្វើការ?

សេចក្តីសោមន្សនឹងការចូលរួមជាមួយពួកយើង ទស្សនវិស័យច្រើនលើផ្នែករចនា បទពិសោធន៍ការងារលើផ្នែកការងារដែលស្រដៀងគ្នាក្នុងកំរិតជាក់លាក់អាចទទួលយកបាន ការសរសេភាសាអង់គ្លេសបានល្អ មានជំនាញកម្មវិធីកុំព្យូទ័រល្អជាពិសេសកម្មវិធីRevit។

  • តើអ្នកមើលអ្វីមុនគេនៅក្នុងឯកសារស្នាដៃការងារ( portfolio )របស់អ្នកដាក់ពាក្យធ្វើការ?

ឯកសារស្នាដៃការងារគួរតែជាកន្លែងបង្ហាញការងាររបស់បេក្ខជនផ្ទាល់ ឆ្លុះបញ្ចាំងពីជម្រៅនៃជំនាញនិងបទពិសោធន៍ការងាររបស់បុគ្គល។ យើងពេញចិត្តនឹងឃើញពីបុគ្គលិកលក្ខណៈផ្ទាល់របស់បេក្ខជនតាមរយៈឯកសារស្នាដៃការងារដែលពួកគេផ្ញើមក។

ឯកសារស្នាដៃការងារដែលល្អបំផុតផ្ទុកទៅដោយការថ្លឹងថ្លែងប្រកបដោយសុក្រឹតភាពរបស់បេក្ខជនក្នុងការជ្រើសរើសរបស់ដែលសាកសមបំផុតសំរាប់បង្ហាញ មិនមែនគ្រាន់តែដាក់អ្វីគ្រប់យ៉ាងដែលខ្លួនមាននោះទេ។

  • តើអ្វីជាហេតុផលជារួមបំផុតក្នុងការបដិសេធឯកសារប្រវត្តិរូប ឬឯកសារស្នាដៃការងារ( portfolio )របស់អ្នកដាក់ពាក្យធ្វើការ?

កង្វះខាតបទពិសោធន៍្ឲការងារដែលពាក់ព័ន្ធ ឬក៏កំរិតបទពិសោធន៍នៅខ្វះខាតសំរាប់មុខងារខ្ពស់ ឬមួយក៏កង្វះខាតជំនាញកម្មវិធីកុំព្យូទ័រផ្សេងៗ(ឧទាហរណ៍ កម្មវិធី Revit ជាដើម)។

  • តើអ្វីជាហេតុផលជារួមបំផុតក្នុងការបដិសេធនរណាម្នាក់ក្រោយពេលសម្ភាសន៍រួច?

ការសម្របខ្លួនមិនកើតនឹងវប្បធម៌ការងារក្រុមហ៊ុន ឬមានបេក្ខភាពផ្សេងទៀតសាកសមជាង។

  • តើអ្នកមានគន្លឹះទូទៅខ្លះសំរាប់អ្នកដាក់ពាក្យដែលមានសក្តានុពលដែរឬទេ?

ត្រូវប្រាកដថាឯកសារប្រវត្តិរូុប ឯកសារស្នាដៃការងារ ឬឯកសារផ្សេងៗទៀតមានភាពងាយស្រួលក្នុងការអាន ជាឧទាហរណ៍ អក្សរពណ៍ក្រហមនៅលើក្រដាស់ពណ៍លឿងប្រហែលជាមើលទៅស្ងាត តែវាប្រាកដជាធ្វើឲ្យប្រធានផ្នែកជ្រើសរើសបុគ្គលិកឈឺក្បាលមិនខាន។

ត្រូវប្រាកដថាអ្នកមានសិទ្ធមកធ្វើការក្នុងប្រទេសដែឡអ្នកដាក់ពាក្យធ្វើការ ប្រសិនបើច្បាប់អន្តោប្រវេសន៍នៅកន្លែងដែលអ្នករស់នៅមានភាពតឹងតែងប្រហែលជាអ្នកខ្ជះខ្ជយពេលវេលាផ្ទាល់ខ្លួនអ្នកហើយ។

តាមដានយើងនៅលើ Twitter ឬ LinkedIn ហើយចូលទៅមើលការផ្សព្វផ្សាយការងារថ្មីៗរបស់យើងនៅលើ www.bdp.com។ ប្រសិនបើខាងក្រុមហ៊ុនយើងមិនទាន់មានការងារដែលសាកសមនឹងអ្នក សូមផ្ញើឲ្យពួកយើងនូវឯកសារអ្នកតាមរយៈគេហទំព័រយើង ដោយដាក់ជា ” សំណើរការងារមិនប្រាកដ ” ដើម្បីឲ្យយើងបានទាក់ទងទៅអ្នកពេលណាការងារដែលសាកសមនឹងអ្នកមាន។

កាលីសឹន ( Callison )

  • តើអ្នកអាចប្រាប់ដោយសង្ខេបអំពីរបៀបនៃដំណើរការជ្រើសរើសបុគ្គលិកថ្មីសំរាប់ការិយាល័យអ្នកថាវាមានលក្ខណៈដូចម្តេចដែរ?

បេក្ខជនដាក់ពាក្យអនឡាញដោយប្រើប្រាស់ប្រព័ន្ធទទួលពាក្យការងាររបស់យើង។ អ្នកដែលជ្រើសរើសបុគ្គលិកផ្ទាល់ ឬក៏អ្នកតំណាងផ្នែកធនធានមនុស្សរបស់យើងនឹងធ្វើការពិនិត្យមើលជាបឋមទៅលើឯកសារដាក់ពាក្យការងារ ឬក៏ឯកសារស្នាដៃការងារ។ យើងនឹងបញ្ជូនឯកសារដាក់ពាក្យការងាររបស់បេក្ខជនដែលយើងត្រូវការទៅកាន់អ្នកគ្រប់គ្រងផ្នែកជ្រើសរើសបុគ្គលិកដើម្បីពិនិត្យមើលម្តងទៀត។

ប្រសិនបើអ្នកគ្រប់គ្រងផ្នែកជ្រើសរើសបុគ្គលិកចាប់អារម្មណ៍នឹងនរណាម្នាក់ នោះអ្នកតំណាងផ្នែកធនធានមនុស្សនឹងធ្វើការហៅទៅតាមរយៈទូរស័ព្ទ។ អ្នកតំណាងផ្នែកធនធានមនុស្សនឹងពិភាក្សាលទ្ធផលនៃការទំនាក់ទំនងទូរស័ព្ទជាមួយនឹងអ្នកគ្រប់គ្រងផ្នែកជ្រើសរើសបុគ្គលិក។ អ្នកគ្រប់គ្រងផ្នែកជ្រើសរើសបុគ្គលិក ឬក៏អ្នកសម្ភាសន៍ដទៃទៀតនឹងធ្វើការសម្ភាសន៍ផ្ទាល់ជាមួយនឹងបេក្ខជនដែលខាងពួកយើងចាប់អារម្មណ៍។ ពេលខ្លះគេសម្ភាសន៍តាមរយៈទូរស័ព្ទ ឬ/និងតាមរយៈវីដេអូ ដោយអាស្រ័យទៅលើភាពងាយស្រួល។

ប្រហែលមានការសម្ភាសន៍មួយ ទៅបីបួនជុំ។ មុននឹងបន្តពីវគ្គសម្ភាសន៍ យើងត្រួតពិនិត្យឯកសារយើងរបស់បេក្ខជន។ ដំណើរការជ្រើសរើសអាចធ្វើឡើងតិចជាងមួយអាទិត្យ ឬក៏បីបួនខែ។ បេក្ខជនគួរតែស្រាវជ្រាវពីក្រុមហ៊ុន និងមកដោយបានរៀបចំទុកជាមុនដើម្បៅសួរសំនួរក្នុងពេលសម្ភាសន៍។

  • តើអ្វីជាវិធីជ្រើសរើសបុគ្គលិកថ្មីៗដែលសំខាន់បំផុតរបស់អ្នក?

វិធីពីរសំខាន់ជាងគេក្នុងការជ្រើសរើសបុគ្គលិករបស់ពួកយើងគឺតាមរយៈការណែនាំពីបុគ្គលិកកំពុងបម្រើការងារឲ្យក្រុមហ៊ុន ឬក៏គេហទំព័រទាក់ទងនឹងស្ថាបត្យកម្មដូចជា www.archinect.comwww.aia.org និង www.aia.com ជាដើម។ LinkedIn ក៏ជាប្រភពសំខាន់របស់យើងផងដែរ។

  • តើអ្នកមើលអ្វីមុនគេនៅក្នុងឯកសារប្រវត្តិរូបរបស់អ្នកដាក់ពាក្យធ្វើការ?

យើងតែងតែដំបូងគេមើលពីបទពិសោធន៍ការងាររបស់បេក្ខជនដែលដាក់ពាក្យទៅនឹងតួនាទីដែលយើងត្រូវការ។ វិញ្ញបនប័ត្រ អាជ្ញាប័ណ និងកំរិតសញ្ញប័ត្រខ្ពស់គឺជាអត្ថប្រយោជន៍បន្ថែម។

  • តើអ្នកមើលអ្វីមុនគេនៅក្នុងឯកសារស្នាដៃការងារ( portfolio )របស់អ្នកដាក់ពាក្យធ្វើការ?

យើងមើលពីគុណសម្បត្តិនៃការរចនា និងសមត្ថភាពក្នុងការតភ្ជាប់គំនិតរបស់បេក្ខជននៅក្នុងឯកសារស្នាដៃការងារ។ យើងក៏មើលពីភាពច្នៃប្រឌិត ការបង្ហាញលក្ខណៈសិល្បៈផ្ទាល់ខ្លួន ការគូរវាស់ដោយដៃ ការផាត់ពណ៏គំនូរប្រេង ការថតរូបជាដើម។

  • តើអ្វីជាហេតុផលជារួមបំផុតក្នុងការបដិសេធឯកសារប្រវត្តិរូប ឬឯកសារស្នាដៃការងារ( portfolio )របស់អ្នកដាក់ពាក្យធ្វើការ?

ហេតុផលចំបងរួមគឺកង្វះបទពិសោធន៍ការងារ ឬក៏ឯកសារស្នាដៃការងាររចនាមិនមានភាពទាក់ទាញត្រូវចិត្តខាងក្រុមហ៊ុនយើង។

  • តើអ្វីជាហេតុផលជារួមបំផុតក្នុងការបដិសេធនរណាម្នាក់ក្រោយពេលសម្ភាសន៍រួច?

ក្នុងករណីនេះ ហេតុផលចំបងរួមគឺកង្វះខាតទំនាក់ទំនងរឹងមាំ ឬក៏បទពិសោធន៍គុណភាពចាំបាច់ក្នុងការបំពេញការងារដែលខ្លួនដាក់ពាក្យសុំ។

  • តើអ្នកមានគន្លឹះទូទៅខ្លះសំរាប់អ្នកដាក់ពាក្យដែលមានសក្តានុពលដែរឬទេ?

នៅពេលដែលដាក់ពាក្យធ្វើការនូវមុខងាររចនា ឬស្ថាបត្យកម្ម ត្រូវប្រាកដថាអ្នកបានភ្ជាប់ជាមួយឯកសារស្នាដៃការងារទៅនឹងឯកសារដាក់ពាក្យសុំការងារ។ ហើយស្នើសុំនរណាម្នាក់ឲ្យពិនិត្យមើលលិខិតសុំការងារ ឯកសារសុំការងារ និង៕កសារស្នាដៃការងារសិនចាំដាក់ពាក្យទៅ។ យើងយល់ថា កំហុសឆ្គងទៅលើ វេយ្យាករណ៍ ការប្រកបពាក្យ និងក្រិតក្រមសរសេ អាចឲ្យគេបដិសេធមិនបន្តមើលឯកសារដែលអ្នកផ្ញើទៅបាន។

តើការធ្វើការនៅក្រៅប្រទេសជាប្រការអាក្រក់សំរាប់ការងារស្ថាបត្យកម្ម?

ការពិតកាលនៅរៀនស្ថាបត្យកម្ម ហើយក៏ពេលចប់ហើយក៏ដោយ ខ្ញុំមានអារម្មណ៍ថាធ្វើការនៅបរទេសមានអាទិភាពច្រើនជាងចំពោះខ្ញុំ ដោយហេតុតែប្រាក់ខែបានច្រើនជាងធ្វើការក្នុងស្រុក មានឱកាសស្គាល់វប្បធម៌ផ្សេង ណាមួយស្តាប់មើលទៅឡូយជាងធ្វើការក្នុងស្រុក តែប្រហែលអ្វីៗមិនដូចអ្វីដែលរំពឹងទុកទេក្រោយពីបានអានអត្ថបទខាងក្រោមនេះរបស់ ហាប់បឺត ប្រេនដុន ( Brandon Hubbard )ក្រោមចំណងជើងថា ៖ តើការធ្វើការនៅក្រៅប្រទេសជាប្រការអាក្រក់សំរាប់ការងារស្ថាបត្យកម្ម? (Is Working Abroad Bad For Your Architetcure Career?)

តទៅនេះគឺជាអត្ថបទបកប្រែជាភាសាខ្មែរ សូមអញ្ជើញអានទាំងអស់គ្នា !

សំគាល់ ៖ ពាក្យថា ខ្ញុំ សំគាល់ លោក ហាប់បឺត ប្រេនដុន ( Brandon Hubbard )

ប្រហែលជំនាញស្ថាបត្យកម្មជាជំនាញមួយដែលមានមនុស្សច្រើនជាងជំនាញផ្សេងទៀតដែលចង់រស់នៅនិងធ្វើការនៅក្រៅប្រទេស។

តើអ្នកកំពុងតែនៅទីក្រុងមុំប៉ៃសុបិន្ត(ចង់ទៅធ្វើការឬរស់នៅ)ទីក្រុងញ៉ូយ៉កមែនអត់?

នៅស៊ីអាតថតសញ្ជឹងគិតពីជិវិតនៅទីក្រុងរ៉ូម?

និស្សិតស្ថាបត្យកម្មខ្លះមានឱកាសធ្វើដំណើរពេលដែលកំពុងរៀន។ កម្មវិធីសិក្សានៅបរទេសនៅសហរដ្ឋអាមេរិកមានច្រើនមែនទែន។ ជារឿយៗ នៅពេលដែលនិស្សិតទាំងឡាយបញ្ចប់ការសិក្សា ពួកគេតែងតែគិតពីលទ្ធភាពទៅរស់នៅបរទេស។

គ្រូពេទ្យអាចរកបានអ្នកជម្ងឺបាននៅជិតទីតាំងដែលខ្លួនប្រកបការងារ។ គណនេយ្យករអាចរកបានបញ្ជីការងារដោយងាយស្រួល។ ស្ថាបត្យករមិនមានអាគារប្រណីតៗរត់មករកពួកយើងទេ (តែបើដូចនេះមែនប្រាកដជាឡូយ)។ ពួកយើងត្រូវតែរត់ទៅរកអាគារទាំងនោះ។ ប្រការនេះជាកត្តាជំរុញឲ្យស្ថាបត្យករជាច្រើនជំនាន់ស្ពាយបង្វេចសៀវភៅសំរាប់គំនូសស្ថាបត្យកម្ម ហើយធ្វើដំណើរទៅ(បរទេស)។

ការបង្ហាញពេញលក្ខណៈ

ខ្ញុំមានឯកសិទ្ធដោយបានរស់នៅជុំវិញពិភពលោក ហើយខ្ញុំមានសញ្ជាតចំនួនបីផ្សេងគ្នាដើម្បីគាំទ្រអំណះអំណាងនេះ។ ពីនូវេលហ្សេឡង់ ទៅទីក្រុងឡុងដ៍ ទៅទីក្រុងម៉ាឌ្រីត ទៅទីក្រុងសង់ហ្វ្រង់សុីស្កូ កន្លែងនិងមនុស្សដែលរស់នៅទីកន្លែងទាំងអស់នេះបានធ្វើឲ្យខ្ញុំមានអ្វីដែលខ្ញុំមាននៅថ្ងៃនេះ។ ប្រាកដជាលើសពីការសង្ស័យទៅទៀតដែលថា បើគ្មានបទពិសោធន៍អន្តរជាតិ ប្រាកដជាគ្មានខ្ញុំនៅថ្ងៃនេះឡើយ។

អ៊ីចឹង ខ្ញុំត្រូវតែជឿជាក់ថានេះជាផ្លូវល្អសំរាប់អ្នករាល់គ្នាក្នុងជំនាញស្ថាបត្យកម្មមែនអត់? ដូចដែលចំណងជើងអត្ថបទបានបញ្ជាក់អ៊ីចឹង ខ្ញុំមិនគិតថាធ្វើការនៅក្រៅប្រទេសវាមិនមែនជាប្រការល្អដែលចាំបាច់នោះទេក្នុងវិស័យការងារស្ថាបត្យកម្មនោះទេ។

ហេតុអ្វីទៅ?

ខ្ញុំបាននិយាយជាមួយនិស្សិតស្ថាបត្យកម្ម និងស្ថាបត្យករជាច្រើនដែលចង់ទៅធ្វើការនៅក្រៅប្រទេស។ នៅពេលដែលសួរពួកគេ ចំឡើយដែលខ្ញុំជារឿយៗទទួលបានគឺ “វាប្រហែលជាដំណើរផ្សងព្រេងមួយ” ឬក៏ “ខ្ញុំចង់បានអ្វីដែលខុសប្លែក” ។

ហេតុផលទាំងអស់នេះស្តាប់ទៅសមហេតុផលណាស់មែនអត់ បើសិនជាយើងមើលតែពីសំបកក្រៅទៅ?

អ្នកត្រូវតែប្រាកដថាអ្នកចង់បានអ្វីពីដំណើរផ្សងព្រេងនេះ។ បើមិនអ៊ីចឹងទេ វានឹងខ្លាចទៅជាសុបិន្តអាក្រក់មួយ។

នៅក្នុងអត្ថបទនេះ ខ្ញុំនឹងធ្វើការបង្ហាញពីផលប៉ះពាល់ទៅលើការងារស្ថាបត្យកម្ម និងការងារផ្ទាល់ខ្លួនដោយការសំរេចចិត្តចេញទៅធ្វើការនៅក្រៅប្រទេស។ ដោយមិនគិតពីប្រទេសដែលអ្នករស់នៅ និងកន្លែងដែលអ្នកចង់ទៅធ្វើការ នេះជាបញ្ហាជារួម ដែលខ្ញុំនិងអ្នកដទៃទៀតដែលដូចខ្ញុំធ្លាប់បានឆ្លងកាត់។ សង្ឃឹមថានេះនឹងផ្តល់អ្នកនូវចន្ទល់ដើម្បីពិចារណាអំពីការងារនិងគោលដៅជិវិតរបស់អ្នកផ្ទាល់។

តើស្មៅតែងតែមានពណ៌បៃតងជាងនៅផ្នែកម្ខាងទៀតមែនអត់? តោះចូលរួមស្វែងយល់ទាំងអស់គ្នា។

ខ្ញុំទៅតែមួយឆ្នាំទេ

នេះជាអ្វីដែលខ្ញុំបានប្រាប់អ្នករាល់គ្នានៅពេលដែលខ្ញុំកំពុងដែលរៀបចំបង្វេចចេញទៅអឺរ៉ុប។ ខ្ញុំបានគិតអំពីវានៅពេលជិះយន្តហោះត្រឡប់មកសហរដ្ឋអាមេរិកវិញ…ប្រាំពីរឆ្នាំក្រោយ

ជិវិតតែងតែមានចន្លោះប្រហោងដើម្បីរត់គេចប្រសិនបើអ្នកគ្មានគំរោងការនោះទេ។ ប្រសិនជាវាមិនមែន(ជាការស្នាក់នៅឬធ្វើការ)បណ្តោះអាសន្ន តើអ្នកនៅតែទទួលបាននូវសារប្រយោជន៍ដែលអ្នកសង្ឃឹមថាបានដែរឬទេ? ចុះបើវាជាអចិន្រ្តៃយ៍វិញ? តើអ្នកនឹងបោះចោលការឡើងឋានៈ ឬអត្ថប្រយោជន៍ផ្សេងៗដោយសារតែអ្នកកំពុងចាកចេញឬ? តើអ្នកចង់មានវត្តមាននៅកន្លែងមួយ តែអារម្មណ៍នៅកន្លែងផ្សេង?

ជិវិតបន្តដោយគ្មានរូបអ្នក។ ខ្ញុំបានខកខានពិធីមង្គលការជាច្រើន បុណ្យសព និងបាត់បង់ទំនាក់ទំនងមិត្តភក្តិជាច្រើន។ បើទោះបីជាយើងរស់នៅក្នុងសម័យកាលដែលតំណភ្ជាប់លែងជាបញ្ហា តែការព្រាត់ព្រាស់គ្នាដោយមិនបាននិយាយគ្នាឬទំនាក់ទំនងគ្នាដោយផ្ទាល់គឺជាប្រការដែលជៀសមិនបាន។

បណ្តាញទំនាក់ទំនង

ខ្ញុំបានពិភាក្សានៅអត្ថបទមុនហើយ Want A Great Architecture Job? Don’t Send a Resume, (ចង់បានការងារស្ថាបត្យកម្មអស្ចារ្យមួយ? កុំផ្ញើឯកសារប្រវត្តិរូប) អំពីប្រការសំខាន់ក្នុងការកសាង និងរក្សាបណ្តាញទំនាក់ទំនងស្ថាបត្យកម្ម។ បណ្តាញទំនាក់ទំនងដែលមានក្រុមមិត្តភក្តិ និងគ្រូៗនៅក្នុងសហគមន៍ស្ថាបត្យកម្ម។

ជាធម្មតា ក្រុមនេះបង្កើតដោយអ្នកធ្វើការជាមួយនាពេលបច្នុប្បន្ននិងពីអតីត សាស្ត្រាចារ្យស្ថាបត្យកម្មមុនៗ មិត្តរួមថ្នាក់ និងស្ថាបត្យករនានាដែលស្គាល់ពីសិក្ខាសាលា និងសមាគម។

នៅពេលដែលអ្នកមកដល់ទីក្រុងថ្មី អ្នកអាចចាប់ផ្តើមបណ្តាញទំនាក់ទំនងនេះបាន។ តែបើទោះបីជាយ៉ាងនេះក៏ដោយ នៅពេលដែលអ្នកត្រឡប់ទៅប្រទេសកំណិតវិញ បណ្តាញទំនាក់ទំនងនេះមិនមកជាមួយអ្នកទេ។ ប្រាកដហើយដែលអ្នកអាចរក្សាទំនាក់ទំនងអ្នកតាម ហ្វេសប៊ុគ ឬក៏តភ្ជាប់ពួកគេនៅលើ លីនឈីន។ ប៉ុន្តែវាមិនទំនងសោះដែលមិត្តភក្តិរស់នៅឆ្ងាយពីអ្នក ៣ ៥០០ ម៉ៃ អាចស្វែងរកឱកាសការងារឲ្យអ្នកបាន។

ប្រព័ន្ធសូវ៉ែ

កម្មវិធីរបស់ BIM ដូចជា Revit បានកំពុងក្លាយជាកម្មវិធីទូទៅសំរាប់ជំនាញស្ថាបត្យកម្ម។ យើងកំពុងតែឈានទៅរកការពឹងផ្អែកទៅលើតែសូវ៉ែរចនាតែមួយមុខហើយ។

តែទោះជាយ៉ាងណានៅតែមានភាពខុសគ្នាអ៊ីចឹងរវាងការប្រើប្រាស់សូវ៉ែនៅសហរដ្ឋអាមេរិក នឹងនៅសហភាពអឺរ៉ុប។ ជាឧទាហរណ៍ Revit បានកំពុងក្លាយទៅជាស្តង់ដារមាសនៅសហរដ្ឋអាមេរិក តែកម្មវិធីដូចជា Microstation នៅតែមានគេប្រើលើសលប់នៅតាមក្រុមហ៊ុននានានៅសហភាពអឺរ៉ុប។

អ៊ីចឹង វាប៉ះពាល់អ្នកយ៉ាងម៉េច? ប្រាកដណាស់ថា វាមិនមានអ្វីពិបាកទេក្នុងការរៀនកម្មវិធីថ្មី។ បញ្ហានៅត្រង់ថាសូវ៉ែនោះវាផ្លាស់ប្តូររហ័សពេកដល់ថា្នក់ថាអ្នករស់នៅប្រទេសផ្សេងចំនួន៥ឆ្នាំហើយត្រឡប់មកវិញអ្នកអត់បានចំនាំអីដែលខ្លួនបានចេះឡើយ។

ក្រុមហ៊ុនអន្តរជាតិធំៗកំពុងចាប់ផ្តើមជំរុញវិស័យស្ថាបត្យកម្មឲ្យមានការប្រើប្រាស់សូវ៉ែជាស្តង់ដារ។ ជាលទ្ធផល សូវ៉ែទាំងនេះកំពុងឆ្លងកាត់ព្រំដែន(សូវ៉ែទាំងនេះកំពុងប្រើប្រាស់ជាលក្ខណៈសកល)។

សំរាប់ឥលូវនេះមានតែសូវ៉ែខុសគ្នាតែប៉ុន្មានប៉ុណ្តោះទៅតាមតំបន់ ដែលអ្នករាល់គ្នាត្រូវរៀនយល់ដឹង។ បើសិនជាអ្នកចំនាយពេល១០ឆ្នាំរៀនពីសូវ៉ែដែលគេមិនត្រូវការ នោះប្រាកដណាស់ថាការងារអ្នកនឹងដើរថយក្រោយ។

បទដ្ឋានអាគារ

ដូចនឹងសូវ៉ែដែរ បទដ្ឋានអាគារកំពុងតែក្លាយជាបញ្ហាសកល។ បទដ្ឋានអាគារអន្តរជាតិ(International Building Code) គឺជាស្តង់ដារសកលនាពេលឥលូវនេះ។ បើទោះបីជាមានបទដ្ឋានអាគារជាសកលក៏ដោយ ក៏គ្រប់ប្រទេស រដ្ឋ តំបន់ និងទីក្រុងនិមួយៗមានបទដ្ឋានអាគរតាមតំបន់រៀងៗខ្លួន។

ជាឧទាហរណ៍ គេមាននាយកដ្ឋានអធិការកិច្ចអាគារ សង់ ហ្វ្រង់សីុស្កូ(San Francisco Department of Building Inspection)” បន្ថែមពីលើ បទដ្ឋានអាគារ កាលីហ្វ័រញ៉ា(California Building Code) បន្ថែមពីលើ កម្មវិធីប្រសិទ្ធភាពថាមពលអគារកាលីហ្វ័រញ៉ា((California Building Energy Efficiency Program) ហើយនឹងកម្មវិធីផ្សេងទៀតជាច្រើនរាប់មិនអស់។

វាមានបទដ្ឋានច្រើនពេកនៅ កាលីហ្វ័រញ៉ា រហូតទាល់តែគេទាមទារតម្រូវឲ្យមានការប្រឡងអាជ្ញាប័ណ្ណស្ថាបត្យកម្ម(ការប្រឡងបន្ថែមកាលីហ្វ័រញ៉ា California Supplemental Exam)លើសបណ្តារដ្ឋនានា។ មគ្គុទេសន៍សិក្សាណឹងវាវែងអន្លាយពេករហូតធ្វើឲ្យអស់ក្រដាស់សំរាប់ព្រីន។

ដោយហេតុតែគ្រប់តំបន់មានបទដ្ឋានអាគារសំរាប់តំបន់រៀងៗខ្លួន ម៉្លោះហើយការរៀនពៅបទដ្ឋានអាគារនៅប៉ារីប្រហែលជួយអីអត់បានច្រើនទេនៅឌីទ្រ័រ។

ដំណឹងការងារមួយគេត្រូវការបទពិសោធន៍សំរាប់តួនាទី ៖

យល់ដឹងពីបទដ្ឋានអាគារនៅទីក្រុងញូយ៉ក និងចេះពីច្បាប់ជនពិការអាមេរិកាំង Americans with Disabilities Act (ADA)

ប្រសិនបើអ្នកចង់ធ្វើការនៅញូយ៉ករយៈពេលយូរ តែ”កំពុងតែទទួលបទពិសោធន៍”នៅទីក្រុងអាថែន នោះនឹងមិនអាចបំពេញលក្ខខណ្ឌការងារខាងលើនេះបានទេ។

គ្មានអ្វីខុសទេដោយគ្រាន់តែធ្វើការនៅក្រៅប្រទេស ប្រសិនបើអ្នកនៅតែមានគំនិតនេះជានិច្ចថា វា(ការធ្វើការក្រៅប្រទេស)មិនមែនជាសំបុត្រនាំទៅរកការងារដែឡអ្នកចង់បានទេ។ ក្នុងករណីយជាច្រើនវាអាចធ្វើឲ្យអ្នកខាតប្រយោជន៍។

សាកល្បងយកខ្លួនអ្នកជាអ្នកគ្រប់គ្រងរើសបុគ្គលិកការងារក្នុងក្រុមហ៊ុនស្ថាបត្យកម្មនៅទីក្រុងញូយ៉ក។ អ្នកមានប្រវត្តិរូបការងារពីរនៅនឹងមុខអ្នក ៖

ជូលី ៖

នាងមានបទពិសោធន៍ធ្វើការប្រាំឆ្នាំនៅទីក្រុងញូយ៉ក។ នាងដឹងពីបទដ្ឋានអាគារជាច្រើន ហើយក៏មានទំនាក់ទំនងជាមយយអ្នករចនា និងអ្នកផ្តល់ប្រឹក្សានៅទីក្រុងញូយ៉កជាច្រើននាក់។

អង់តូនី ៖

គាត់មានបទពិសោធន៍ធ្វើការប្រាំឆ្នាំនៅទីក្រុងម៉ាឌ្រី។ គាត់ស្គាល់ស្ថាបត្យករជនជាតិអេស៉្បាញជាច្រើននាក់នៅក្នុងតំបន់ ហើយគាត់ក៏ធ្លាប់ធ្វើការលើគំរោងសាលាក្រុងនៅក្រុងម៉ាឌ្រីទៀត។

នៅពេលដែលអង់តូនីមានបទពិសោធន៍គួរឲ្យចាប់អារម្មណ៍ អ្នកទាំងពីរមានអ្វីគ្រប់យ៉ាងប្រហែលគ្នា គេប្រហែលជាជ្រើសរើសជូលី។

ហិរញ្ញវត្ថុ

បណ្ឌិត តូម៉ាស់ ស្តង់លី អ្នកសរសេសៀវភៅលក់ដាច់ជាងគេ “ចិត្តគំនិតសេដ្ឋី” (The Millionaire Mind) បានសិក្សាពីមហាសេដ្ឋីរាប់ពាន់អ្នក។ គាត់បានសង្កេតមើលពីលក្ខណៈរាប់រយរបស់បុគ្គលជាច្រើននាក់ រាប់បញ្ចូលទាំងសកម្មភាពធ្វើចលនារបស់ពួកគេផងដែរ។

គាត់រកឃើញថា ៖ ហេតុផលមួយ(ពួកសេដ្ឋី)មិនដែលមានចលនាគឺការចាកចេញឆ្ងាញពីអតិថិជន អ្នកទិញ ឬក៏អ្នកបច្ចេកទេសផ្សេងទៀត ដែលការធ្វើដូចនេះនឹងនាំឲ្យមានបច្ច័យអាក្រក់មែនទែនដល់ផលិតភាព។ គ្រាន់តែដំណើរការរៀបចំក្នុងការផ្លាស់ទីណឹង ក៏អាចក្លាយជាការរំខាន់ធំមួយដែរ ជាពិសេសទៅទៀតនៅពេលផ្លាស់ឆ្ងាយម្តងៗ។

គោលគំនិតដែលថាការផ្លាស់ទីវាពិតជារំខាន មិនគួរជាប្រការគួរឲ្យភ្ញាក់ផ្អើលទេ។ បើទោះបីជាអ្នកនៅលីវ ការផ្លាស់ទីទៅបរទេសនៅតែជាកិច្ចការដ៏មហិមាមួយដែរ។

អ្នកទាំងអស់គ្នាភាគច្រើនដែលចាប់ផ្តើមការងារដំបូងប្រហែលជាមានថវិការតិចតួចប៉ុណ្ណោះ។ ការជូល ការកំសាន្ត និងកម្ចីសិក្សាប្រាកដជាដណ្តើមគ្នាជាបន្ទុកចំណាយទូទាត់លើប្រាក់ចំនូលដ៏លំបាករបស់អ្នកហើយ។

អ្នកក៏ប្រហែលមានការលំបាកក្នុងអត្រាប្តូរប្រាក់ផងដែរ។ ជាឧទាហរណ៍ តំលៃលុយផោនអង់គ្លេសធ្លាក់ថ្លៃចុះអស់ពាក់កណ្កាលក្នុងកំឡុងពេកវិបត្តិសេដ្ឋកិច្ចនេះ។ នេះបានន័យថាខ្ញុំត្រូវខាតប្រាក់ពាក់កណ្តាលនៅពេលទូទាត់នៅសហរដ្ឋអាមេរិក។ នេះមិនគិតពីការបង់លើសេវាផ្ញើ និងដកប្រាក់កំឡុងពេលមានគណនីធនាគារពីរនៅប្រទេសពីផ្សេងគ្នាផង។

ពន្ធ

ចំពោះមិត្តភក្តិរួមសញ្ជាតិអាមេរិកាំងទាំងឡាយ ពួកយើងមានពាក្យមួយដែលស្គាល់គ្រប់គ្នាជាទូទៅនោះគឺពន្ធ។ ជាអកុសល គេតំរូវឲ្យពលរដ្ឋអាមេកាំងគ្រប់រូបបង់ពន្ធនៅក្នុងសហរដ្ឋអាមេរិក បើទោះជាអ្នកនៅទីណានៃពិភពលោកក៏ដោយ។

សំរាប់ឆ្នាំ២០១៥ ចំណាត់ការបដិសេធចំនូលដែលរកបាននៅក្រៅប្រទេស(Foreign Earned Income Exclusion) មានចំនួន ១០០ ៨០០ ដុល្លាអាមេរិក។ អ្វីដែលអ្នករកបានលើសពីចំនួននេះត្រូវតែបង់ពន្ធទាំងអស់។ ប្រសិនបើអ្នករកប្រាក់ចំណូលបានតិចជាងនេះអ្នកនឹងមិនត្រូវបានតម្រូវឱ្យបង់ពន្ធអាមេរិកប៉ុន្តែអ្នកនៅតែត្រូវដាក់ពាក្យត្រឡប់មកវិញជារៀងរាល់ឆ្នាំ។ នៅពេលដែលអ្នកមិនទាន់អាចរកលើសនឹងបានឥលូវ តែចុះបើអ្នកសំរេចចិត្តស្នាក់នៅក្រៅប្រទេសចំនួន៣០ឆ្នាំ?

រក្សាទុកក្នុងចិត្តថា បើអ្នកលក់ផ្ទះមួយនៅបរទេស គេចាត់ទុកចំនូលបន្ថែមពីការលក់នេះថាជាប្រាក់ចំនូល ហើយអ្នកប្រហែលជាត្រូវបង់ពន្ធលើការលក់ទ្រព្យមួយនេះ។

សំរាប់ព័តមានបន្ថែមសូមចូលទៅកាន់ គេហទំព័រ IRS

ប្រសិនបើអ្នកជាជនជាតិអាមេរិក រស់នៅបរទេស អ្នកនឹងមិនអាចទទួលបានអត្ថប្រយោជន៍ពីគំរោងចូលនិវត្តន៍នានាទេ(Roth IRA, 401K) ដោយហេតុតែអ្នកមិនមែនកំពុងតែរកប្រាក់នីសហរដ្ឋអាមេរិក។

មិត្តភក្តិទាំងឡាយ និងក្រុមគ្រួសារ

ដោយហេតុតែអ្នកតាមដានប្លុកខ្ញុំភាគច្រើនសុទ្ធតែចំរើនវ័យកំឡុងឆ្នាំ២០០០ ខ្ញុំសន្មត់ថាភាគរយច្រើនមិនទាន់រៀបការមានកូន។

អ្នកប្រហែលជាកំពុងសញ្ជឹងគិតថា នេះប្រហែលជាឱកាសដ៏ល្អក្នុងការរើទីតាំងការងារ ដោយសារតែខ្ញុំគ្មានអ្វីមករារាំងឡើយ។  សន្មត់ថាអ្នកនៅលីវ ខ្ញុំបានរកឃើញថាទំនាក់ទំនងអាចក្លាយទៅជារញ៉េរញ៉ៃបន្តិច។ តើពេលណាត្រឡប់មកវិញ? នៅណឹងរហូតឬ? ចុះបើពួកយើងរៀបការ?

ជាលទ្ធផលរស់នៅជុំវិញពិភពលោក មិត្តភក្តិ និងគ្រួសាររបស់ខ្ញុំមាននៅគ្រប់ជ្រុងនៃផែនដី។ សំរាប់ហេតុផលខ្លះ នៅពេលដែលខ្ញុំពន្យល់ពីបញ្ហានេះទៅកាន់មនុស្សទាំងឡាយ ពួកគេតែងតែគិតថាវាអស្ចារណាស់។

ជិះយន្តហោះរាល់សប្តាហ៍សំរាប់ព្រឹត្តិការណ៍ផ្សេងៗទៅមិនរួចទេ។ តើអ្នកអាចសុំច្បាប់វិស្សមកាលពីរទៅបីសប្តាហ៍សំរាប់ពិធីរៀបអាពាហ៍ពិពាហ៍របស់មិត្តអ្នក ឬក៏វិស្សមកាលបុណ្យណូអែលជាមួយគ្រួសារអ្នកបានអត់? នេះជាការសមរេចចិត្តដ៏លំបាកមួយ។

គំនិតចុងក្រោយ

តើអ្នកកំពុងតែអានវាស្របពេលដែលកំពុងពិចារណាផ្លាស់ទី និងធ្វើការនៅបរទេសមែនអត់? តើខ្ញុំកំពុងតែស្នើឲ្យអ្នកកុំទៅមែនអត់? ប្រាកដណាស់ដែលថាខ្ញុំមិនស្នើឲ្យអ្នកផ្លាស់ប្តូរគំនិត។ ខ្ញុំគឺមនុស្សចុងក្រោយគេដែលប្រាប់អ្នកមិនឲ្យដើរតាមអ្វីដែលខ្លួនសុបិន្តចង់បាន។

 

ខ្ញុំគិតថាពួកយើងបានភ្ជាប់ទំនាក់ទំនងគ្នាយ៉ាងទូួលំទូលាយជាងពេលណាៗទាំអស់នៅក្នុងសម័យនៃបណ្តាញសង្គមនេះ។ នេះអាចនាំទៅដល់ជំងឺម៉្យាងហៅថា “ឥទ្ធិពលហ្វេសប៊ុគ” (Facebook Effect)។ ពាក្យមួយទៀតអាចនិយាយបានថា មិនមែនដើរតាមអ្វីដែលល្អសំរាប់ជីវិការងារ ឬក៏សុភមង្គលនោះទេ តែក៏ព្រោះតែដើម្បីបង្អួតមិត្តភក្តិមួយចំនួនប៉ុណ្ណោះ។

ចំនុចដែលគួរចងចាំគឺថាគួរតែធ្វើអ្វីដែលត្រឹមត្រូវចំពោះគោលដៅរយៈពេលយូររបស់អ្នក។ កុំគ្រាន់តែគិតពីសេចក្តីសោមនស្សរយៈពេលខ្លី។

មិនថាតែវាជាគំរោងដែលអ្នកចង់ធ្វើ ទីក្រុងដែលអ្នកចង់នៅ ឬក៏អារម្មណ៍ចង់ទៅ។ អ្វីដែលអ្នកសំរេចចិត្តធ្វើ ខ្ញុំសូមជូនពរឲ្យអ្នកមានសំណាងល្អ។ អរគុណចំពោះការអាន។

តើ Patrik Schumacher ជានរណាឲ្យពិតប្រាកដ?

ប្រហែលអ្នកទាំងអស់គ្នាបានអាន ឬលឺអំពីព័ត៌មានថ្មីៗនេះអំពីគោលគំនិតរបស់អ្នកដឹកនាំរបស់ការិយាល៏យស្ថាបត្យកម្ម ហ្សាហា ហាឌីត ឈ្មោះ Patrik Schumacher ទៅលើការធ្វើឯកជនភាវូបនីយកម្មទៅលើ លំហសាធារណៈ លំនៅដ្ឋានសង្គម នៅក្នុងទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេសហើយ។ ប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាមិនទាន់បានអានទេ សូមចូលទៅកាន់តំភ្ជាប់របស់ Dezeen នៅទីនេះ។ គាត់បាននិយាយជាសាធារណៈនាកម្មវិធី ពិធីបុណ្យស្ថាបត្យកម្មពិភពលោកនៅទីក្រុងប៊ែកឡាំង ប្រទេសអាល្លឺម៉ង់។ Patrik ព្យាយាមពន្យល់ថា គេគួរតែបោះចោលបទបញ្ញាត្តិផ្សេងៗក្នុងការសាងសង់សង់ផ្ទះសំបែង និងគោលនយោបាយឧបត្ថម្ភធនលើតំលៃផ្ទះសម្បែងពីសំណាក់អាជ្ញាធរ ដើម្បីត្រួសត្រាយផ្លូវឲ្យពួកអ្នកអភិវឌ្ឍលំនៅដ្ឋានមានសេរីភាពកាន់តែច្រើនក្នុងការបង្កើត”តម្លៃសមរម្យ”សំរាប់អ្នកដែលមានចំណូលទាប។ គោលគំនិតទាំង៨របស់គាត់ដើម្បីអាចរកអានបាននៅលើទំនភ្ជាប់ដែលខ្ញុំបានដាក់ជូននៅខាងលើ។

ខ្ញុំមានអារម្មណ៍តក់ស្លុតខ្លាំងមានទែន នៅពេលដែលបានដឹងពីព័ត៌មាននេះ ពីព្រោះខ្ញុំតែងតែគិតថា លំនៅដ្ឋានសង្គម និងកម្មវិធីគោលនយោបាយឧបត្ថម្ភធនលើតំលៃផ្ទះសម្បែង គឺជាមធ្យោបាយតែមួយគត់សំរាប់ពេលឥលូវនេះ ដើម្បីដោះស្រាយបញ្ហាកំណើនប្រជាជនយ៉ាងគំហុកនៅក្នុងទីក្រុងនានានៅលើពិភពលោក។ ខ្ញុំដឹងថាមនុស្សរស់នៅបស្ចឹមលោកភាគច្រើន មានគំនិតមិនល្អទៅលើលំនៅដ្ឋានសង្គម ដោយសារកត្តាផ្សេងៗជាច្រើន ប៉ុន្តែបើអាគារទាំងនោះរចនាបានត្រឹមត្រូវ និងប្រកបដោយគំនិតច្នៃប្រឌិត ខ្ញុំជឿថាបញ្ហាទាំងពួងដែលពួកគេខ្លាចនឹងរលាយបាត់អស់។ នៅស្រុកយើង គំនិតអវិជ្ជមានអស់នឹង ក៏មានដែរ! ជាក់ស្តែង អាគារប៊ួឌីងស ដែលឃើញសព្វថ្ងៃ។ អ្នកខ្លះមកពីខាងក្រៅសឹងតែមិនហ៊ានដើរកាត់ផង ព្រោះគេគិតថាវាគ្មានសុវត្ថិភាព។ សួរថាតើស្ថាបត្យករ លូ ប៉ាន់ហាប់ និង វិស្វករ Vladimir Bondiasky រចនាវាមិនបានល្អ? ចំលើយជារួមគឺថាអត់មានទេ ពួកគាត់បានសិក្សាអំពីការរស់នៅរបស់ប្រជាជនខ្មែរច្បាស់ណាស់មុននឹងសំរេចចិត្តរចនាវាឡើងបែបនេះ។ គំរោងលំនៅដ្ឋានប្រមូលផ្តុំសង្គមមហិមា នឹងប្រថុយប្រថានបែបនេះ មិនអាចចេះតែរចនាផ្តេសផ្តាស់បានទេ តែដោយសារកត្តាផ្សេងៗជាច្រើនរួមផ្សំគ្នា បានធ្វើឲ្យអាគារមួយនេះមានសភាពទៅជាបែបនេះ។ គួរឲ្យស្តាយដែរដែលគេមានគំរោងវាយកម្ទេចវាចោល ហើយសាងសង់អាគារលំនៅដ្ឋានប្រមូលផ្តុំថ្មី ពីព្រោះថា អាគារប៊ូឌីងគឺជាសំណង់បេតិភណ្ឌមួយរបស់ទីក្រុងភ្នំពេញ ហើយវាជានិមិត្តរូបសំខាន់ក្នុងការបង្ហាញថា ចលនាស្ថាបត្យកម្មសម័យទំនើបនៅលោកខាងលិចបានមកដល់ស្រុកខ្មែរដែរ នៅទស្សវត្សទី៦០។ សង្ឃឹមថាការរចនាអាគារថ្មីនៅលើទីតាំងចាស់មានភាពប្រសើរជាងមុនទៅចុះ ពីព្រោះតាមគំនិតខ្ញុំបើកាលណាការចនាអាគារថ្មីស្រឡាង មិនអាចប្រៀបស្មើនឹងអាគារចាស់នៅលើទីតាំងនោះដែលគេបានវាយកំទេចចោល វាគឺជាការបរាជ័យមួយដ៏ធំធេងក្មុងវិស័យស្ថាបត្យកម្ម។

ឥលូវយើងចូលមកនិយាយពិសាច់រឿងរបស់អត្ថបទដែលខ្ញុំចង់និយាយវិញម្តង។ ការលុបបំបាត់បទបញ្ញាត្តិក្នុងការសាងសង់ផ្ទះសំបែងមិនមែនជាគំនិតត្រឹមត្រូវនោះទេ។ ខ្ញុំប្រហែលជាគិតខុសនៅទីនេះ(ពីព្រោះអត់ទាន់ស្រាវជ្រាវឲ្យដិតដល់ពីបញ្ហានេះ) ប៉ុន្តែមុននឹងមានបទបញ្ញាត្តិសាងសង់ផ្សេងៗ រាជការតែងតែមានអ្នកជំនាញបច្ចេកទេសឆ្លងយោបល់ជាមុនសិនដើម្បីអាចចេញសេចក្តីសំរេចបាន។ ការលុបបំបាត់នេះ នឹងផ្តល់សេរីភាពដល់ស្ថាបត្យករពិតមែន តែផលវិបាកផ្សេងទៀតនឹងកើតមានឡើងជាក់ជាមិនខានដូចជាកង្វះខាតបទដ្ឋានបច្ចេកទេសសុវត្ថិភាពជាដើម។ តើ Patrik ប្រាកដក្នុងចិត្តដែរឬអត់ថា ក្រោយការលុបបំបាត់បទដ្ឋានបច្ចេកទេសសំណង់ ម្ចាស់សំណង់ទាំងឡាយមានមូលធននឹងជ្រើសរើសយកការិយាល័យប្រកបដោយភាពឆ្នៃប្រឌិតដូច ហ្សាហា ហាឌីត មករចនាអាគារឲ្យពួកគេ? មានទឡ្ហីករមួយដែលខ្ញុំចង់លើកមកនិយាយ។ ការិយាល័យ ហ្សាហា ហាឌីត បានទទួលភារកិច្ចដើម្បីរចនាអាគារវិទ្យាស្ថានស្លឹករិត(សូមចុចលើតំណភ្ជាប់នេះដើម្បីមើលអំពីគំរោងដើម) នៅក្នុងទីក្រុងភ្នំពេញ។ ការវាយតំលៃការសាងសង់ជាចុងក្រោយគឺគេត្រូវចំណាយលុយលើគំរោងនេះចំនួន ៤០លានដុល្លាអាមេរិក(ចុចលើតំណភ្ជាប់នេះដើម្បីអានអំពីសេចក្តីលំអិតក្នុងកាសែតភ្នំពេញប៉ុស្តិ៍)។ យើងឃើញថាតំលៃសំរាប់ការរចនានេះ វាមានតំលៃថ្លៃមែនទែន។ ដូចនេះហើយ ពួកម្ចាស់អាគារនឹងមិនមានថវិការគ្រប់គ្រាន់សំរាប់បង់ថ្លៃសេវាទាំងអស់នេះឡើយ។ ពួកគេអាចជ្រើសរើសការិយាល័យផ្សេងទៀតដែលថោកជាង ហើយស្រួលមិនស្រួលគេនឹងសាងសង់ដោយខ្លួនឯងផងក៏មិនដឹង។ បើសេណារីយោចុងក្រោយកើតឡើងមែន ពួកម្ចាស់សំណង់នឹងអាចធ្វើអ្វីតាមតែចិត្តពួកគេទៅហើយ? ប្រការបែបណឹងល្អដែរសំរាប់អនាគតស្ថាបត្យកម្មតាមការយល់ឃើញរបស់Patrik? តែអ្នកខ្លះនឹងក្រកែកដោយលើកឧទាហរណ៍ថា រាជការគួរតែលុបបទបញ្ញាត្តិចេញពីពួកស្ថាបត្យករបានហើយ! ខ្ញុំគិតថាអាណឹងនឹងនៅតែចោទជាបញ្ហា។ សរុបមកនៅផ្នែកនេះ រាជការត្រូវតែមានបទបញ្ញាត្តិសាងសង់នៅក្នុងទីក្រុង ឬជនបទ ដើម្បីបង្ការសេចក្តីពុំគាប់គួរណាមួយកើតឡើងចំពោះសំណង់ និងប្រជាជននៅក្នុងទីកន្លែងនោះ។

ឯកជនភាវូបនីយកម្មទៅលើ លំហសាធារណៈគឺជាមហន្តរាយដ៏ធ្ងន់ធ្ងរចំពោះទីក្រុង និងប្រជាជនដែលរស់នៅទីនោះ។ អ្នកទាំងអស់គ្នាសាកគិតសម៏យទៅមើល ប្រសិនបើរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំត្រូវបានកាន់កាប់ដោយក្រុមហ៊ុនឯកជន ហើយរាល់ការចូលដើរកំសាន្តម្តងៗត្រូវបង់ប្រាក់ជានិច្ច តើនឹងមានមនុស្សទៅប៉ុន្មាននាក់ក្នុងមូយថ្ងៃ? តើនេះមិនមែនជាវិធីដែលដេញប្រជាជនក្រីក្រមិនមានលទ្ធភាពឲ្យរស់នៅចាកឆ្ញាយពីតំបន់កំសាន្តទេ ? Patrik គាត់ប្រហែលជាយល់បញ្ហានេះច្បាស់ជាងនរណាទៅទៀត។ ក្នុងគំនិតខ្ញុំ លំហសាធារណៈក្នុងក្រុងមិនមែនជារបស់បានមកដោយមិនមានការចូលរួមពីប្រជាជនរស់នៅទីនោះ នោះទេ(ខ្ញុំសូមលើកពីទីក្រុងឡុងដ៍ក្នុងករណីនេះ ដោយសារគាត់និយាយពីទីក្រុងនេះ)។ លំហសាធារណៈនិមួយៗកើតចេញការបង់ពន្ធរបស់ប្រជាពលរដ្ឋទាំងឡាយដែលរស់នៅទីនោះ។ ខ្ញុំគិតថាបើលំហសាធារណៈត្រូវបានគេធ្វើឲ្យក្លាយទៅជាកម្មសិទ្ធឯកជន ដើម្បីតែទាក់ទាញពួកវិនិយោគ នោះប្រព័ន្ធទំនាក់ទំនងសង្គមទាំងមូលនឹងត្រូវបំផ្លាញទាំងស្រុង។ គ្មានការជួបជុំជាសាធារណៈបានឡើយ។ Patrik Schumacher បានទាំងផ្តល់យោបល់ថាផ្លូវថ្នល់ផ្សេងៗក៏គួរតែធ្វើឯកជនភាវូបនីយកម្ម។

កម្មវិធីឧបត្ថមធនទៅលើផ្ទះសម្បែងគួរតែមានជាចាំបាច់។ ខ្ញុំនឹងមិនលើកយកហេតុផលច្រើនមកនិយាយទៀតទេ ដោយមិនចង់ឲ្យមានទាក់ទងខ្លាំងពេកទៅនឹងបញ្ហានយោបាយ។

ជាសរុបសេចក្តីមក ខ្ញុំមានគិតថា Patrik Schumacher បានប្រាសចាកខ្លាំងមែនទែនពីស្ថាបត្យកម្មតាមរយៈគោលការណ៍ទាំង៨ចំនុចដែលគាត់ចង់បានសំរាប់ទីក្រុងឡុងដ៍។ តើនេះជាអ្វីដែលស្ថាបត្យករធ្វើដើម្បីទីក្រុង និងមនុស្សជាតិ? ឡឺ ក័រប៉ុយស៊ីយ៉េ បានធ្វើបដិវត្តចលនាស្ថាបត្យកម្មនៅលើពិភពលោកនៅទស្សវត្សទី២០ ដោយបានបង្ហាញពីគោលគំនិតរបស់គាត់តាមរយៈការរចនាអាគារ ឬក៏ទស្សនវិជ្ជាស្ថាបត្យកម្ម តែអ្នកដឹកនាំរបស់ការិយាល៏យស្ថាបត្យកម្ម ហ្សាហា ហាឌីត មួយរូបនេះ មិនបានធ្វើដូចអ្វីដែល ឡឺ ក័រប៉ុយស៊ីយ៉េ ធ្វើសោះឡើយនៅក្នុងវេទិការនៅទីក្រុងប៊ែកឡាំងនោះ។ ផ្ទុយទៅវិញ គាត់បានធ្វើខ្លួនដូចអ្នកនយោបាយអ៊ីចឹង។ ខ្ញុំគិតថានយោបាយគួរតែទុកនៅឲ្យឆ្ងាយពីវិជ្ជាជីវៈ។ គួររំលឹកថាគាត់បានបោះពុម្ពផ្សាយអំពីគំនិតស្ថាបត្យកម្មនាថ្ងៃអនាគតរបស់គាត់ជាច្រើនផងដែរនៅលើគេហទំព័រ academia.edu។ ទាំងអស់គ្នាអាចចូលទៅអានបាន។ គាត់គួរតែផ្តោតទៅលើការសរសេទាំងអស់នោះវិញ នេះបើតាមយោបល់ខ្ញុំ ពីព្រោះខ្ញុំចូលចិត្តអានអត្ថបទទាំងអស់នោះ! ប៉ុន្តែប្រហែលភាពអស្មិមានះរបស់គាត់មានទំហំធំធេងហួសប្រមាណទេដឹង ទើបគាត់ត្រូវការនៅលើទំព័រមុខរបស់សារព័ត៌មានស្ថាបត្យកម្មផ្សេង? ខ្ញុំក៏មិនដឹងដែរ ពីព្រោះគឺមានតែគាត់ទេទើបអាចប្រាប់ពីចំលើយនេះបាន៕

បទសម្ភាសន៍ជាមួយលោក លុយ បានហាប់ Interview with Lu Ban Hap

ខាងក្រោមនេះគឺជាអត្ថបទបកប្រែពីភាសាអង់គ្លេសបោះពុម្ពផ្សាយនៅលើកាសែត ភ្នំពេញប៉ុស្តិ៍ កាលពីថ្ងៃសៅរ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៥។ ប៉ុន្តែអត្ថបទនេះសរសេដោយស្ថាបត្យករអាល្លឺម៉ង់មួយរូបឈ្មោះថា ម៉ួរីត ហេននីង ដែលបានធ្វើការស្រាវជ្រាវអំពីលោក លុយ បានហាាប់ រហូតដល់បានទៅសម្ភាសស្ថាបត្យករកម្ពុជានាទ.សទី៦០មួយរូបនេះដល់គេហដ្ឋាននៅជាយក្រុងប៉ារី។ សូមចូលអានអត្ថបទដើមជាភាសាអង់គ្លេសតាមរយៈគេហទំព័រមួយនេះ

ខ្ញុំយល់ថាកិច្ចសម្ភាសន៍នេះសំខាន់ណាស់ចំពោះវិស័យស្រាវជ្រាវ ស្ថាបត្យកម្ម និងនគរោបនីយកម្មនៅស្រុកខ្មែរ។ ហេតុនេះហើយទើបខ្ញុំសម្រេចចិត្តបកប្រែវាជាភាសាខ្មែរ ដើម្បីឲ្យនិស្សិត និងមហាជនខ្មែរងាយស្រួលក្នុងការស្វែងយល់ពី លោក លុយ បានហាប់ ប្រសិនជាភាសាអង់គ្លេសពួកគេនៅមានកម្រិត។ ខ្ញុំសូមធ្វើការស្រាយបំភ្លឺថា ការបកប្រែជាភាសាខ្មែរនេះមិនមានគោលបំណងរកកំម្រៃតាមរយៈពាណិជ្ជកម្មរបស់ ហ្គូហ្គលឡើយ ដូចនេះបើសិនជាមានគេហទំព័រណាមួយចំលងអត្ថបទបកប្រែនេះ ទៅដាក់ក្នុងគេហទំព័ររបស់ខ្លួនក្នុងន័យទាញយកផលចំណេញតាមរូបភាពផ្សេងៗ ម្ចាស់គេហទំព័រទាំងនោះនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯង ប្រសិនជាមានការប្តឹងផ្តល់ពីស្ថាប័នដែលរក្សាសិទ្ធគ្រប់បែបយ៉ាងចំពោះអត្ថបទដើម។ មួយវិញទៀត ខ្ញុំនឹងលុបចោលអត្ថបទនេះភ្លាម ប្រសិនបើមានការស្នើរសុំពីស្ថាប័នដែលរក្សាសិទ្ធគ្រប់យ៉ាងរបស់អត្ថបទមួយនេះ។

តទៅសូមចូលរួមអានដោយរីករាយ!

Below is a translated article from English, which was published on Saturday 11 July 2015 by the Phnom Penh Post. But the original researched article was written by Morritz Henning, a german architect and journalist, about Lu Banhap. He went to interview Mr. Lu at his home in a quiet suburb of Paris. Please read the original English article through this link.

I understand the significant of this important interview for those who are interested in architectural research in Cambodia.This document is presented for the free use of anyone and is hosted on my website which generates no advertising revenue, should anyone wish to copy this translation for commercial gain I will not be held liable for any ensuing intellectual property dispute. Should the rights holder of the original document, its writer or anyone else with a financial interest in the original published by the Phnom Penh Post contact me regarding a dispute I hereby offer to delete this translation and remove it from public access if asked.

As stated above, this translation is for the use of scholars and other interested individuals whose first language is Khmer and is not intended for commercial use.

**បញ្ជាក់ ៖ ពាក្យថា  “ខ្ញុំ” សំដៅទៅលើស្ថាបត្យករអាល្លឺម៉ង់ឈ្មោះ ម៉ួរីត ហេននីង ដែលបានសរសេអត្ថបទនេះឡើង។

ព្រះបាទ នរោត្តមសីហនុ ព្រះរាជទានមេដៃដល់លោក លុយ បានហាប់

ការកសាងកេរ្តិ៍តំណែល

ដោយ៖ លោក ម៉ួរីត ហេននីង

បកប្រែជាភាសាខ្មែរក្រៅផ្លូវការដោយ៖ រឿន វីរៈ

ពេលវេលាកន្លងទៅជាង ៤០ឆ្នាំហើយ ដែលលោក លុយ បានហាប់ បានភៀសខ្លួនចេញពីប្រទេសកម្ពុជា។ លោក ម៉ួរីត ហេននីង ដែលជាស្ថាបត្យករ និងអ្នកសារព័រមាន ជនជាតិអាល្លឺម៉ង់ ដាក់កំហិតខ្លួនឯង ដើម្បីរកឲ្យឃើញពីអ្នកចូលរួមចំណែកកសាងកេរ្តិ៍តំណែលស្ថាបត្យកម្មរបស់ព្រះរាជាណាចក្រកម្ពុជា ដែលជារឿយៗតែងតែត្រូវគេមើលរំលង។

ខែធ្នូ ឆ្នាំមុន វាជាថ្ងៃមួយដ៏សែនត្រជាក់ ដែលមេឃាបាំងបិទជុំជិតដោយពពកខ្មៅគ្រប់ទិសទី។ អស់កំឡុងពេលជិតពីរឆ្នាំមកហើយ ដែលខ្ញុំខិតខំស្វែងរកម្តងហើយម្តងទៀត ជួនកាលរកទាល់តែដល់យប់ជ្រៅតាមរយៈម៉ាស៊ីនរុករកហ្អូហ្គល អំពីលេខទូរស័ព្ទ និងសៀវភៅរាយឈ្មោះនិងទីលំនៅរបស់ស្ថបត្យករនេះ។ ប៉ុន្តែជាអកុសល ការខំប្រឹងប្រែងទាំងអំបាលម៉ាននេះមិនបានទទួលជោគជ័យឡើយ។ បន្ទាប់មក នៅពេលដែលខ្ញុំត្រៀមចិត្តចុះចាញ់ទៅហើយ ខ្ញុំក៏បានរកឃើញមនុស្សម្នាក់ដែលប្រហែលជាអាចជូយខ្ញុំបាន។ ម្នាក់នោះគឺ ផលិតករភាពយន្តបារាំងដែលខ្ញុំរកឃើញគាត់តាមរយៈហ្វេសប៊ុគ។ គាត់ម្នាក់នេះបានផ្តល់ព័ត៌មាន(អំពីស្ថាបត្យករដែលខ្ញុំចង់រក)ជាមួយនឹងអាស័យដ្ឋានមួយ។ ហើយពេលនេះខ្ញុំឈរនៅតំបន់ជាយក្រុងប៉ារីដ៏សែនស្ងប់ស្ងាត់ ខាងក្រៅផ្ទះសាមញ្ញមួយដែលជាកម្មសិទ្ធរបស់លោក លុយ បានហាប់ ដែលជាស្ថាបត្យករដ៏ចំណានមួយក្នុងចំណោមស្ថាបត្យករសម័យទំនើបជាច្រើនរូបទៀតរបស់ប្រទេសកម្ពុជា។ តាមយោបល់ខ្ញុំ គេភាគច្រើនតែងតែមើលរំលងពីគាត់។

ក្នុងឆ្នាំ២០០៦ អត្ថបទបោះពុម្ពផ្សាយជាក្រាំងគន្លិះរបស់ Helen Grant Ross និង Darryl Collins ដែលមានឈ្មោះថា កសាងកម្ពុជា៖ ស្ថាបត្យកម្មខ្មែរសម័យថ្មី ឆ្នាំ១៩៥៣ដល់ឆ្នាំ១៩៧០ (Building Cambodia: New Khmer Architecture 1953-1970) បានកសាងមូលដ្ឋានគ្រឹះក្នុងការស្រឡាញ់ចូលចិត្តជាថ្មីឡើងវិញចំពោះស្ថាបត្យកម្មក្មុង“យុគមាស” ដែលយុគនេះគឺជាពេលមួយដែលការរីកចំរើនខាងផ្នែកស្ថាបត្យកម្មមានល្បើនលឿនខ្លាំង ប្រកបដោយភាពទាក់ទាញ ដែលព្រះបាទ នរោត្តម សីហនុ ខ្លួនទ្រង់ផ្ទាល់បានប្រកាសពីភាពស្មើគ្នា(របស់យុគមាសនេះ)ទៅនឹងសមិទ្ធិផលសម្រេចបាននៅក្នុងសម័យអង្គរផងដែរ។

ប៉ុន្តែជំនោរកើនរហ័សនៃចំណាប់អារម្មណ៍ក្រោយពីការបោះពុម្ពអត្ថបទនេះ ផ្តោតសំខាន់តែទៅលើស្ថបត្យករមួយរូបប៉ុណ្ណោះគឺ លោក វណ្ណ ម៉ូលីវណ្ណ ដែលជាអ្នកបង្កើតគ្រឿងអលង្ការស្ថាបត្យកម្មផ្សេងៗដូចជា កីឡាដ្ឋានជាតិ និងសាលមហោស្រពចតុមុខ។

ផ្ទះដែលរចនាដោយស្ថាបត្យករ លុយ បានហាប់ខ្លួនឯងជាគំរោងមួយក្នុងចំនោមដែលគាត់មានមោទនភាពបំផុត

ម៉ូលីវណ្ណប្រហែលជាអ្នកមូលវិវដ្តនិយមខ្លាំងបំផុត និងប្រហែលជាស្ថាបត្យករដ៏ជោគជ័យបំផុតម្នាក់ហើយនៅក្នុងសម័យនោះ ដោយសារតែគាត់បានរចនាអាគារជាងមួយរយ ប៉ុន្តែនៅពេលនោះមិនមែនមានតែគាត់ម្នាកឯងនោះទេ។ ធ្វើការរួមជាមួយគាត់មានស្ថាបត្យករ និងអ្នកធ្វើផែនការប្រកបដោយមហិច្ចតាជាច្រើនទៀត ដែលពួកគេទាំងនេះបានបញ្ចប់ការសិក្សាពីបរទេសត្រឡប់មកវិញដើម្បីរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍទេសភាពទីក្រុង។ លោក លុយ បានហាប់ ប្រហែលជាសមាជិកដ៏សំខាន់ម្នាក់នៅក្នុងក្រុមនេះ។

ស្ថាបត្យកម្មរបស់លោក លុយ បាន ហាប់ នៅតែជាធាតុផ្សំនៃទេសភាពរបស់ទីក្រុងភ្នំពេញដដែលដូចជា៖ សណ្ឋាគារកាំបូឌីយ៉ាណា សាលមហោស្រពចេនឡា និង អាគារអតីតវិទ្យាល័យទួល ស្វាយព្រៃ ដែលប្រហែលគាត់មិនចង់មានឈ្មោះជាអ្នករចនាវាទេ ដោយហេតុតែអាគារបានក្លាយទៅជាជំរុំគុក ស២១ ដ៏ល្បីល្បាញ។ សំណង់ជាប្រវត្តិសាស្រ្តរបស់គាត់ដែលល្បីល្បាញជាងគេ ហើយប្រហែលជារឿយគេតែងតែច្រលំថាជាស្នាដៃលោក វណ្ណ ម៉ូល្លីវណ្ណ នោះគឺអាគារប៊ូឌីង (អាគារប៊ូឌីងស)។ គាត់រចនាអាគារនេះនៅឆ្នាំ១៩៦៣ រួមជាមួយវិស្វករដើមកំណើតអ៊ុយក្រែន លោក វ្លាឌីមៀ ប៊ុនឌីយ៉ង់ស្គី។

ប៉ុន្តែដោយសារតែកាលនោះលោកជាអ្នកគ្រប់គ្រងវិទ្យាស្ថានរៀបចំប្លង់ក្រុងដ៏សំខានជាងគេរបស់រាជធានីភ្នំពេញ ឥទ្ធិពលរបស់លោក បានហាប់ក្នុងការបង្កើតរូបរាងទីក្រុងបានលាតសន្ធឹងលើសពីការរចនាអាគារនានាទៅទៀត។ គាត់បានទទួលបន្ទុកបង្កើតសួនច្បារសាធារណៈនៅជុំវិញអាគារប៊ូឌីង ឧទ្យានជុំវិញអតីតបឹងកក់ដែលគេចាក់ដីបំពេញហើយ (ដោយយកគំរូតាមឧទ្យានដ៏ល្បីល្បាញនៅទីក្រុងប៉ារី ឈ្មោះថា Bois de Boulogne) ហើយនិងមហាវិថីដ៏វែងអន្លាយនៅមុខវិមានឯករាជ្យ ដែលនៅដល់សព្វថ្ងៃនេះ។

ក្នុងនាមជាស្ថាបត្យករ និងអ្នកសារព័ត៌មាន រស់នៅទីក្រុងប៊ែកឡាំង ខ្ញុំបានលឺពីឈ្មោះ លុយ បានហាប់ដំបូងនៅពេលដែលខ្ញុំមកលេងប្រទេសកម្ពុជានៅឆ្នាំ២០០៧។ ខ្ញុំបានរកឃើញពីការងារដ៏អស្ចារ្យរបស់ វណ្ណ ម៉ូល្លីវណ្ណ តែខ្ញុំចង់យល់ស៊ីជម្រៅជាងនេះទៅទៀត ដើម្បីបើកនេត្រាអ្នកដទៃទៀតឲ្យដឹងពីមុខងាររបស់ស្ថាបត្យករកម្ពុជាដទៃទៀត។ ដូចនេះហើយ ខ្ញុំក៏បានចាប់ផ្តើមដំណើរស្វែងរកគាត់ ដែលនៅទីបំផុតនាំខ្ញុំឲ្យមកពើបនឹងអាស័យដ្ឋានមួយនេះដែលស្ថិតនៅឯជាយទីក្រុងប៉ារី។

ការស្វាគមន៍ដែលខ្ញុំទទួលបានក្នុងរសៀលនោះផ្ទុយគ្នាស្រឡះទៅនឹងអាកាសធាតុដ៏ត្រជាក់នៅខាងក្រៅ៖ ទ្វារបើកឡើង គាត់ណែនាំខ្ញុំឲ្យចូលក្នុង ហើយផ្តល់ភេសជ្ជៈទទួលខ្ញុំ (“ប៊ែណូ ឬក៏ស្រាវីស្គី?”)។ គារវកិច្ចទទួលភ្្ញៀវបញ្ចប់ទៅ លោក បានហាប់ក៏ចាប់ផ្តើមនិយាយ។ បើទោះបីជាស្ថិតនៅក្នុងជរាវ័យ តែបេះដូងគាត់នៅតែក្មេងខ្វី និងគួរឲ្យស្រឡាញ់រាប់អាន គាត់បានធ្វើឲ្យរសៀលមួយនេះពោរពេញទៅដោយសេចក្តីសោមនស្ស។ មើលទៅវាហាក់បីដូចជាមានរយៈពេលយូរមកហើយ ដែលមាននរណាម្នាក់សួរគាត់ទាកទិននឹងស្ថាបត្យកម្ម ហើយគាត់ពេលខ្លះទាត់ចោលសំណួរផ្សេងៗរបស់ខ្ញុំ។ គាត់នឹងនិយាយថា ”អាគារទាំងអំបាលម៉ានរបស់ខ្ញុំគឺគ្រាន់តែអនុស្សាវរីយ៍ទេសព្វថ្ងៃនេះ ពួកវាមិនសំខាន់ទៀតទេ” បន្ទាប់មកក៏បន្តសម្តីទៀតក្រោយពីឈប់មួយរយៈ។

ចាប់ពីតាំងពីដំណើរលើកទីមួយមក ខ្ញុំបានទៅទីក្រុងប៉ារីបីបួនទៀត ដោយអង្គុយនៅលើសាឡុងនៅផ្ទះលោក លុយ បានហាប់ ហើយស្តាប់គាត់ និងប្រពន្ធជនជាតិបារាំងរបស់គាត់ឈ្មោះ អាមេល រៀបរាប់ពីរឿងរ៉ាវផ្សេងៗច្រើនជាងម្តងរហូតដល់ពាក់កណ្តាលយប់។

យុវជនដ៏មានទេពកោសល្យមួយរូប

លុយ បានហាប់ កើតនៅឆ្នាំ១៩៣១ នៅខេត្តកំពង់ចាម។ នាអាយុ១៤ឆ្នាំ គាត់បានផ្លាស់ទីលំនៅមកទីក្រុងភ្នំពេញដើម្បីចូលរៀននៅអនុវិទ្យាល័យមួយ។ គាត់ប្រាប់ខ្ញុំថា កាលពីពេលដំបូងៗនោះ។ “ជិវិតពិតជាលំបាកខ្លាំងណាស់។ ខ្ញុំរស់នៅក្នុងវត្ត ហើយគ្មានលុយមួយរៀលទេ គ្រួសាេក៏នៅឆ្ងាយទៀត។ ខ្ញុំអាចរៀនទៅកើតដោយលំបាកលំបិន ក៏ព្រោះតែជិវិតរាល់ថ្ងៃនៅក្នុងវត្ត វាមិនដូចជីវិតដែលខ្ញុំធ្លាប់រស់នៅទេ។ នៅពេលដែលព្រះសង្ឃពន្លត់ភ្លើងម្តងៗ ខ្ញុំចេញទៅក្រៅតាមផ្លូវ ហើយអង្គុយចុះក្រោមអំពូលភ្លើងបំភ្លឺតាមផ្លូវ ដើម្បីរៀនបន្តទៀត។”

ដោយរៀបនឹងបោះបង់ចោលការសិក្សា ហើយវេចបង្វេចត្រឡប់ទៅផ្ទះនៅកំពង់ចាមវិញទៅហើយ បានហាប់ក៏បានប្រទះឃើញមុខដែលលោកដូចធ្លាប់ស្គាល់។ ម្នាក់នោះគឺលោកមន្រ្តីរដ្ឋ ប៉ែន នុត ដែលលោក បានហាប់បានស្គាល់នៅពេលដែលលោកនៅជាអភិបាលខេត្តកំណើតរបស់លោក បានហាប់។

លោក បានហាប់ បានរលឹកហើយនិយាយថា៖ “ខ្ញុំប្រមែប្រមូលភាពក្លាហានរបស់ខ្ញុំទាំងអស់ ហើយសួរគាត់ តើគាត់អាចផ្តល់ការងារខ្លះឲ្យខ្ញុំធ្វើបានទេ”។

លោក ប៉ែន នុត ស្ងើចសរសើពីសេចក្តីក្លាហានរបស់យុវជន បានហាប់ ក៏នាំ បានហាប់ទៅនៅផ្ទះគាត់ ដែលប្រការនេះអាចធ្វើឲ្យ បានហាប់អាចបញ្ចប់ការសិក្សា ក៏ដូចជាគាត់ផ្ទាល់នៅតែអាចធ្វើជាអ្នកណែនាំ និងមិត្តភក្តិរបស់ បានហាប់បានរហូតដល់មរណភាពរបស់គាត់នៅឆ្នាំ១៩៨៥។

ប្លង់របស់លោក លុយ បានហាប់សំរាប់ទីក្រុងភ្នំពេញ

នៅក្នុងឆ្នាំ១៩៤៩ លោក បានហាប់ ក្លាយជាផ្នែកមួយនៃរលកសិស្សកម្ពុជាដែលបានបញ្ញូទៅរៀននៅប៉ារីតាមរយៈអាហារូបករណ៍សិក្សា។ ពេលដំបូងឡើយ គាត់ចង់ក្លាយទៅជាវិស្វករ។ ប៉ុន្តែតាមរយៈដំបូន្មានរបស់លោក វណ្ណ ម៉ូល្លីវណ្ណ ដែលមកដល់ទីក្រុងប៉ារីមុនបីឆ្នាំ គាត់ក៏បានប្តូរមុខវិជ្ជារបស់គាត់។ លោក បាន់ហាប់និយាយថា៖ “ពេលនោះ គ្មានស្ថបត្យករស្តង់ដារនៅប្រទេសកម្ពុជាទេ។ ម៉ូលីវណ្ណបាននិយាយពន្យល់ប្រាប់ខ្ញុំថា ប្រការនេះអាចជាឳកាសល្អសំរាប់ពួកយើង ហើយគាត់ក៏បានយកឈ្នះចិត្តខ្ញុំទៅ”។

នៅពេលដែលគាត់មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាស្ថាបត្យករ លោក បានហាប់បានអភិវឌ្ឍការងាររចនាដ៏ល្អមួយសំរាប់អាជីពគាត់ ហើយគាត់មានគោលបំណងធ្វើដំណើរទៅប្រទេសប្រេស៊ីលធ្វើការក្នុងគំរោងរដ្ឋធានីថ្មីបែបអនាគតឈ្មោះថា ប្រេស៊ីលីយ៉ា ដែលមេស្ថាបត្យសម័យទំនើបកំពុងតែស្ថាបនានៅពេលនោះ។

លោក បានហាប់រលឹកថា៖ “មិត្តភក្តិខ្ញុំជាច្រើននៅទំនោះហើយ ហើយពួកគេតឿនឲ្យខ្ញុំទៅតាមពួកគេ។ ប៉ុន្តែសម្តេចសីហនុបានបដិសេធទៅលើរឿងនេះ”។

លោក បានហាប់បានជួបសម្តេច សីហនុលើកទីមួយកំឡុងពេលដែលសម្តេចស្នាក់នៅមន្ទីរពេទ្យប៉ារីមួយ នៅពេលនោះលោក ប៉ែន នុតដែលជាគ្រូណែនាំរបស់បាន់ហាប់បានទាញ បាន់ហាប់ឲ្យមកំដរព្រះអង្គម្ចាស់។ប្រមុខរដ្ឋកម្ពុជា មិនចង់ឲ្យស្ថាបត្យករក្មេង និងមានចំណេះដឹងដូចជា បានហាប់ទៅណានោះទេ។  បានហាប់គោរពតាមព្រះរាជបញ្ជាក៏ត្រឡប់មកទីក្រុងភ្នំពេញវិញនៅឆ្នាំ១៩៦០ ជាទីដែលគាត់ត្រូវបានចាត់តាំងភ្លាមៗឲ្យបង្កើតមន្ទីរសាងសង់លំនៅដ្ឋាន និងរៀចចំគំរោងប្លង់នៃសាលារាជធានីភ្នំពេញ។

ក្នុងតួនាទីថ្មីនេះ លោកអភិបាលរាជធានី ទេព ផន បានផ្តល់ឲ្យគាត់នូវសេរីភាពពេញទីដើម្បីធ្វើទំនើបកម្មគំរោងរៀបចំទីក្រុង។ វាជាភារកិច្ចដ៏សែនធំមួយដែលគាត់ជក់ចិត្តនិងធ្វើវា។

គាត់ប្រាប់ខ្ញុំថា៖ “នៅពេលដែលគាត់មកដល់ប្រទេសកម្ពុជា ដីធ្លីទាំងឡាយត្រូវទុកទំនេរចោលគ្មានប្រើការអីទេ។ គ្នាននរណាខ្វល់ឡើយ គ្មានកម្មាភិបាល គ្មានរដ្ឋបាលច្បាស់លាស់ទេ។ ឥណ្ឌូចិនបារាំងទទួលបញ្ជាពីទីក្រុងហាណូយ ប៉ុន្តែពេលនេះ ច្បាស់ណាស់ពួកបារាំងបានចាកចេញបាត់ហើយ។ យើងត្រូវតែកសាងអ្វីគ្រប់យ៉ាងថ្មីទាំងស្រុង តែសំរាប់ខ្ញុំវាជាប្រការល្អមួយ”។

អាគារប៊ូឌីងសដែលគាត់រចនារួមជាមួយអ្នកឯទៀត។ រូបភាពដោយ៖ ម៉ួរីត ហេននីង

បានហាប់ក្នុងអាយុខ្ទង់៣០ឆ្នាំ រួមជាមួយនឹងបុគ្គលិក១២នាក់ទៀត គ្រប់គ្រងអ្វីគ្រប់យ៉ាង រាប់តាំពីនគរោនីកម្ម ដល់ការរចនានិងថែរក្សាសួនច្បារសាធារណៈ ការគ្រប់គ្រងសំណល់ ភ្លើងបំភ្លឺតាមចញ្ចើមផ្លូវ ការផ្គត់ផ្គង់ថាមពល និងការអនុញ្ញាតសាងសង់។ គាត់ក៏បានធ្វើជំរឿនប្រជាជន និងអាគារផ្សេងៗនៅទីក្រុងភ្នំពេញផងដែរ។

គាត់ពន្យល់ថា៖ “ប្រសិនបើអ្នកដឹកនាំទីក្រុងមួយ អ្នកត្រូវតែដឹងថាមានជនជាតិខ្មែរប៉ុន្មាននាក់ ចិនប៉ុន្មាននាក់ ឬក៏ចាមប៉ុន្មាននាក់រស់នៅក្នុងទីក្រុងមួយនោះ ទើបអ្នកអាចដឹងថាកន្លែងណាត្រូវសាង់សង់សាលា ឬក៏វិហារអ៊ីស្លាម”។ គាត់បន្តទៀតថា៖ “មុនពេលខ្ញុំមកដល់ គ្មានអ្វីទាំងអស់។ ខ្ញុំជាមនុស្សដំបូងដែលចាប់ផ្តើមមើលទីក្រុងតាមរយៈវិធីនេះ”។

ក្រោមការដឹកនាំរបស់លោក បានហាប់ ភ្នំពេញបានប្រែខ្លួនក្នុងនាមថ្មីជារាជធានីដ៏គួរឲ្យស្ញប់ស្ញែង។ លោក បានហាប់បានរលឹកថា៖ “ពេលមួយនោះ ប្រធានាធិបតីសឹង្ហបុរីលោក លី ខ្វាន់យូ បានអញ្ជើញមកមើលភ្នំពេញ”។

“គាត់ស្ថិតក្នុងសភាពអស់សង្ឃឹម និងបានសួរខ្ញុំពីរបៀបដែលខ្ញុំអាចធ្វើឲ្យទីក្រុងមួយមានរបៀបរៀបរយបាន។ សង្ហបុរីនៅពេលនោះ គឺជាទីក្រុងដ៏សែនកខ្វក់មួយ។ ទីក្រុងភ្នំពេញ ទោះជាយ៉ាងណាក៏ដោយ ត្រូវបានគេហៅថាជា គុជនៃអាស៊ី”។

រួមជាមួយនឹងការងារក្នុងជួររដ្ឋាភិបាលរបស់លោក លោក បានហាប់ បានបង្កើតការិយាល័យស្ថាបត្យកម្មផ្ទាល់ខ្លួននៅក្នុងផ្ទះវីឡារបស់គាត់ដែលស្ថិតតាមបណ្តោយវិថីព្រះមុន្នីវង្ស ហើយក្រោយមកចាប់ផ្តើមក្រុមហ៊ុនសាងសង់សំណង់។ ក្នុងចំណោមគំរោងនានាដែលឆ្លងកាត់ការិយាល័យរបស់គាត់មាន៖ មហាវិទ្យាល័យផ្សេងៗ រោងចក្រនានា និងផ្ទះវីឡាជាច្រើនសំរាប់ព្រះបាទ នរោត្តម សីហនុ និងព្រះនាងម្ចាស់ដែលបុត្រីរបស់អង្គ។

លោក បានហាប់សព្វថ្ងៃនេះកំពុងរស់នៅតំបន់ជាយក្រុងប៉ារីសមួយ។ រូបភាពដោយ៖ ម៉ួរីត ហេននីង

អាគារប៊ូឌីង ដែលខាងសាលារាជធានីចាត់តាំងឲ្យធ្វើជាផ្ទះអត្តពលិកសំរាប់ការប្រកួតស៊ីហ្គេមដោយក្រោយមកត្រូវគេធ្វើឯកជនភានូបនីយកម្ម មិនដែលជាគំរោងមួួយក្នុងចំនោមគំរោងនានាដែលគាត់ពេញចិត្តនោះទេ។

គាត់និយាយថា៖ “សណ្ឋាគារកាំបូឌីយ៉ាណា និងផ្ទះខ្ញុំ បាទ ពួកវាមានសារសំខាន់ណាស់ចំពោះខ្ញុំ ប៉ុន្តែអាគារប៊ូឌីង អត់មានទេ។ វាមិនមែនជាគំរោងផ្ទាល់ខ្លួនរបស់ខ្ញុំទេ”។

ការងារដែលគេកាត់បំព្រួញ

នៅពេលដែលលោក លន់ ណុលកាន់កាប់អំណាចនៅឆ្នាំ១៩៧០ លោក បានហាប់កំពុងស្ថិតនៅក្នុងគំរោងស្រាជ្រាវបួនឆ្នាំពេញមួួយ ដើម្បីប្រមើលមើលពីទិសដៅអភិវឌ្ឃទីក្រុងភ្នំពេញនាពេលអនាគត ហើយបន្ទាប់ពីការកាន់កាប់អំណាចនេះ ប្លង់ធំៗសំរាប់ប្រទេសក៏ត្រូវរលាយអស់។ មិត្តភក្តិរួមការងារជាច្រើនរបស់គាត់រួមទាំង វណ្ណ ម៉ូលីវណ្ណផងដែរ បានមើលឃើញពីពពកខ្មៅងងឺតកំពុងត្រដែតត្រសែតឡើង រួចក៏ចាកចេញពីប្រទេស។ ប្រពន្ធ និងកូនៗរបស់លោក បានហាប់ត្រឡប់ទៅប្រទេសបារាំងវិញ ប៉ុន្តែស្ថាបត្យកររូបនេះសំរេចចិត្តស្នាក់នៅក្នុងប្រទេសទៅវិញ ដែលការសម្រេចចិត្តនេះត្រូវបានស្ថាបត្យករខ្លួនឯងនិយាយថា ធ្វើឡើងក្នុងអារម្មណ៍ជាប់ជាកាតព្វកិច្ចសំរាប់ប្រទេសជាតិ។

កលយុគ្គនៃសង្គ្រាមស៊ីវិលកើឡើងឥតស្រាកស្រាន្ត ការសំរេចការងារក៏ចាប់ផ្តើមកាន់តែពិបាកទៅៗ។ គាត់រលឹកឡើងដោយសំដៅទៅលើការធ្វើចំណាកស្រុកដ៏សម្បើមពីតំបន់ជនបទមកទីក្រុងភ្នំពេញដែលបណ្តាលមកពីការទម្លាក់គ្រាប់បែករបស់អាមររិកតាមខេត្តនានាថា៖ “យើងអត់អាចធ្វើអ្វីបានទាំងអស់។ មនុស្សម្នាច្រើនឡើងៗសម្រុកចូលមកនៅភ្នំពេញ។ ខ្ញុំរវល់តែជាមួយការផ្តល់ឲ្យពួកគេនូវតម្រូវការធម្មតាៗណឹង។ ហើយគ្មានវត្ថុធាតុដើមសំរាប់សាងសង់អាគារទៀតទេ។ អតិថិជនខ្ញុំមួយសុខចិត្តដឹកស៊ីម៉ង់ត៍តាមយន្តហោះមកពីទីក្រុងបាំងកក ដោយសារតែគាត់ចង់ឲ្យដាច់ខាត់សំណង់អាគាររបស់គាត់ត្រូវតែបន្ត”។

នៅក្នុងឆ្នាំ១៩៧៥ ពួកខ្មែរក្រហមសម្រុកចូលមកដល់ទីក្រុងភ្នំពេញ។ លោក បានហាប់ ក៏ដូចអ្នកឯទៀតនៅទីក្រុងដែរ ត្រូវបានគេជម្លៀសចេញឲ្យទៅធ្វើការនៅជំុរំការងារឯទីជនបទ។ បន្ទាប់ពីបីខែមក គាត់ក៏បានរៀបចំគំរោងការរត់គេចទាំងប្រថុយប្រថាន។ គាត់មានរួមទាំងក្មួយស្រីគាត់ផង ដើរភាគច្រើនាពេលយប់រហូតដល់ទីក្រុងសៃហ្គន ដែលពីទំនោះគាត់ជិះយន្តហោះទៅហាណូយ បន្ទាប់មកវៀងចន្ទន៍ និងបាំងកក ហើយជាចុងក្រោយគឺទីក្រុងប៉ារី។ ដំណើរនេះធ្វើឡើងអស់រយៈពេលរាប់ខែ។ គាត់អាចផ្ញើតេឡេក្រាមទៅគ្រួសារគាត់ ដើម្បីប្រាប់ថាគាត់នៅរស់នៅឡើយ នៅពេលដែលគាត់ទៅដល់ទីក្រុងបាំងកកតែប៉ុណ្ណោះ។ ខ្លឹមសារនៃសារតេឡេក្រាមនោះគ្រាន់តែមានន័យសាមញ្ញថា “យើងទៅ” តែប៉ុណ្ណោះ។

នៅពេលដែលទៅសល់ក្រុងប៉ារី លោក បានហាប់ ចាប់ផ្តើមធ្វើការម្តងទៀត ប៉ុន្តែគាត់មិនដែលបានបង្កើតទំហំការងារឲ្យបានធំដូចដែលគាត់បានធ្វើនៅកម្ពុជានោះទេ។ គាត់ធ្វើការនៅក្រុមហ៊ុនបោកអ៊ុតសំលៀកបំពាក់ និងរចនាផ្នែកខាងក្នុងភោជនីយដ្ឋានបន្ថែមពីលើទៀត។ នៅឆ្នាំ១៩៧៨ គាត់រចនា និងសង់ផ្ទះដែលគាត់ និងប្រពន្ធគាត់បានរស់នៅមកដល់សព្វថ្ងៃ ហើយគេហដ្ឋានជាប់គ្នាមួយទៀតសំរាប់មិត្តចាស់របស់គាត់ ប៉ែន នុត ដែលមកដល់ក្រុងប៉ារីនៅឆ្នាំ១៩៧៩។

លោក បានហាប់ត្រឡប់មកប្រទេសកម្ពុជាលើកដំបូងនៅឆ្នាំ១៩៨៩ ដើម្បីគាំទ្រដល់ការងាររបស់អង្គការក្រៅរដ្ឋាភិបាល médecin du monde។ រហូតមកដល់ឆ្នាំ១៩៩៤ គាត់បានមកកម្ពុជាជារៀងរាល់ឆ្នាំ ដើម្បីមើលការងារសាងសង់មជ្ឃមណ្ឌលកុមារកំព្រា និងមន្ទីរពេទ្យផ្សេងៗ។ គាត់បដិសេធសំណើរឲ្យគាត់មករស់នៅប្រទេសកម្ពុជាជាអចិន្រៃ្ត។

គាត់ពន្យល់ថា៖ “ខ្ញុំប្រាប់ពួកគេថាខ្ញុំចាស់ហើយ ហើយប្រពន្ធខ្្ញុំ និងកូនៗគេមិនចង់ចាកចេញទេ ដោយសារគេមានមិត្តភក្តិនៅទីនេះ”។ ប៉ុន្តែ ខ្ញុំមានអារម្មណ៍ថា គាត់នៅមានរឿងជាច្រើនគាត់ដែលគាត់មិនបាននិយាយ។

នៅពេលគាត់ជូនខ្ញុំមកព្រលានយន្តហោះដើម្បីត្រឡប់ទៅទីក្រុងប៊ែរឡាំងវិញ គាត់និយាយថា៖ “ខ្ញុំអាចធ្វើការបំរើប្រទេសជាតិខ្ញុំបានជាច្រើនទៀត ប៉ុន្តែការងារខ្ញុំចប់ហើយ នៅពេលខ្ញុំមានអាយុ៤៥ឆ្នាំ”។

“ខ្ញុំមានតែរយៈពេល១៥ឆ្នាំប៉ុណ្ណោះ។ វាមិនគ្រប់គ្រាន់ទេ”។

តើលោក លុយ បានហាប់ មានសារសំខាន់យ៉ាងណាចំពោះស្ថាបត្យកម្មខ្មែរ?

សំរាប់អ្នកជំនាញស្ថាបត្យកម្មសម័យទំនើបនៅកម្ពុជា តម្លៃនៃការចងក្រងឯកសារអំពីកេរ្តិ៍តំណែលរបស់លោក លុយ បានហាប់ គឺច្បាស់លាស់ណាស់។ “គាត់មានសារសំខាន់ណាស់សំរាប់ចលនាស្ថាបត្យកម្មខ្មែរសម័យថ្មី” នេះគឺជាសម្តីរបស់លោក ប៉ែន សេរីបញ្ញា ដែលជាស្ថាបត្យករ និង នគរោបនីយករ ដែលបានធ្វើការសិក្សាស្រាវជ្រាវយ៉ាងស៊ីជម្រៅទៅលើអាគារប៊ូឌីង និងតំបន់បាសាក់ទាំងមូល។

ផ្ទុយពីការលើកឡើងនេះ លោកសាស្រ្តាចារ្យស្ថាបត្យកម្មមកពីសាកលវិទ្យាល័យវិចិត្រសិល្បៈ លោក ម៉ាទីន អ៊ែរនេ បានវ៉ែកញែកថា មានហេតុផលរឹងមាំមួយចំនួនក្នុងការពន្យល់ថាហេតុអ្វីបានជាស្នាដែរបស់លោក វណ្ណ ម៉ូលីវណ្ណមកពីសម័យនោះត្រូវបានគេអបអរច្រើនបំផុត។ គាត់និយាយថា៖ “វណ្ណ ម៉ូលីវណ្ណបានរើសយកគោលការណ៍របស់ ឡឺ ក័រប៊ុស៊ីយ៉េនៅបារាំង និងអ្នកសម័យទំនើបនិយមនានា ហើយបន្ទាប់មកបង្កើតអ្វីពិសេសម្យ៉ាង ដែលផ្សារភ្ជាប់ទៅនឹងធាតុផ្សំ និងប្រពៃណីរបស់ប្រទេសកម្ពុជា”។ “លុយ បានហាប់ មានលក្ខណៈធម្មតាតិចជាង ការរួមបញ្ចូលគ្នាតិចជាង មិនសូវស៊ីជម្រៅ”។

លោក អ៊ែរនេ និយាយថាគេអាចធ្វើការប្រៀបធៀបរវាងអាគារប៊ូឌីងសរបស់លុយ បានហាប់ និងប៊ូឌីងប្រផេះរបស់វណ្ណ ម៉ូលីវណ្ណ ដែលកាលពីមុនអាគារទាំងពីនេះនៅជិតគ្នា។ គាត់និយាយថា៖ “គ្រោងសំណង់គ្មានឥទ្ធិពលអ្វីដូចគ្នាទៅលើលំហនោះទេ ពន្លឺ និងម្លប់របស់អាគារវណ្ណ ម៉ូលីវណ្ណ មានអារម្មណ៍ថាមានលំហធំល្វឹងល្វើយជាង”។

“បើនិយាយពីការពិតប្រាកដដោយឥតលម្អៀងនៃគំនិតខ្ញុំ ខ្ញុំនឹងនិយាយថាតម្លៃស្នាដៃស្ថាបត្យកម្មរបស់គាត់មិនដូចគ្នាទេ”។ លោក អ៊ែរនេ បន្ថែមថាប្រវត្តិវិទូនៅមានការងារជាច្រើនទៀតដែលត្រូវធ្វើ ប្រសិនជាពួកគេចង់ចងក្រងឯកសារទាក់ទងនឹងស្ថាបត្យករទាំងឡាយដែលបានបង្កើត(រូបរាងចលនាស្ថាបត្យកម្ម)នៅទសវត្សឆ្នាំ១៩៦០នៅប្រទេសកម្ពុជា។ “មានស្ថាបត្យករច្រើនណាស់ដែលត្រូវគេបំភ្លេចចោល”។ ដោយ៖ harriet fitch little

ព័ត៌មានខ្លះៗអំពីប្រ៊ីសសូលី

បើសិនជាគេរចនាអាគារមួយតាមរយៈគោលការណ៍ស្ថាបត្យកម្មសម័យទំនើបទាំងប្រាំរបស់លោកឡឺ ក័រប៉ុយស៊ីយ៉េនៅតំបន់ត្រូពិក តើមនុស្សដែឡរស់នៅក្នុងអាគារនោះទទួលបានសេចក្តីស្រណុកសុខស្រួលដោយសារតែកម្តៅភាយចេញពីបង្អួចកញ្ចក់ដែរឬទេ? ចម្លើយរបស់សំណួរនេះប្រហែលជាកត្តាលីករមួយរុញច្រានឲ្យលោកឡឺ ក័រប៉ុយស៊ីយ៉េព្យាយាមស្វែងរកប្រព័ន្ធមួយដែលអាចអនុញ្ញាតឲ្យស្ថាបត្យកម្មសម័យទំនើបនៅតែបានគេប្រើប្រាស់សមស្របនៅតំបន់អាកាសធាតុក្តៅ។ ប្រព័ន្ធនេះមានឈ្មោះថា ប្រ៊ីសសូឡី brise-soleil ។

តើអ្វីទៅគឺជា ប្រ៊ីសសូឡី brisesoleil?

បើសិនជាគេបកប្រែពាក្យ “ប្រ៊ីសសូឡី brise-soleil” ក្នុងន័យចំគឺមានន័យថា “អ្នកធ្វើបំណែងចែកព្រះសូរិយា” តែពាក្យថាប្រ៊ីសសូឡីក្នុងបរិបទនេះសំដៅទៅលើប្រព័ន្ធក្នុងស្ថាបត្យកម្មដែលស្ថាបត្យករព្យាយាមការពាររូបភាពមើលកំពស់(facade) របស់អាគារពីកម្តៅព្រះអាទិត្យ។ ប្រព័ន្ធប្រ៊ីសសូឡីនេះមានប្រើនៅក្នុងសំណង់ប្រពៃណីនៅប្រទេសក្តៅដែរកាលពីដើមឡើយឧទាហរណ៍ដូចជា ជញ្ជាំងឈើម៉ាស្រាប៊ីយ៉ា mashrabya នៅក្នុងពិភពស្ថាបត្យកម្មអារ៉ាប់ជាដើម។ ប៉ុន្តែលោកឡឺ ក័រប៉ុយស៊ីយ៉េជាអ្នកធ្វើឲ្យវិធីសាស្រ្តមួយនេះមានភាពពេញនិយមឡើងវិញនៅទសវត្សឆ្នាំ១៩៣០។

នៅឆ្នាំ១៩៣៦ លោកឡឺ ក័រប៉ុយស៊ីយ៉េបានក្លាយជាទីប្រឹក្សាជាន់ខ្ពស់សំរាប់គំរោងសាងសង់អាគារក្រសួងអប់រំ និងសុខាភិបាលនាទីក្រុងរីយ៉ូ ប្រទេសប្រេស៊ីល។ នៅក្នុងអាគារនេះហើយដែលឡឺ ក័រប៉ុយស៊ីយ៉េបានប្រើប្រាស់ប្រព័ន្ធប្រ៊ីសសូឡីដំបូងគេបង្អស់។ ទីក្រុងរីយ៉ូស្ថិតនៅខាងក្រោមខ្សែរក្វាទ័រក្នុងតំបន់ត្រូពិក ដូចនេះហើយអាកាសធាតុមានលក្ខណៈក្តៅសើម។ បើសិនជាស្ថាបត្យករចង់បានអាគារការិយាល័យដែលមានជញ្ជាំងកញ្ចក់បែរមុខទៅទិសណាមួយគប្បីត្រូវរកវិធីណាមួយដើម្បីអាចបញ្ចុះកម្តៅព្រះអាទិត្យដែលនឹងភាយចេញពីកញ្ចក់ចូលទៅក្នុងអាគារ។ ឡឺ ក័រប៉ុយស៊ីយ៉េបានឲ្យយោបល់ប្រើប្រាស់ប្រព័ន្ធប្រ៊ីសសូឡីនេះ ដើម្បីធ្វើឲ្យលំហខាងក្នុងនៃជញ្ចាំងកញ្ចក់នេះពន្លឺព្រះអាទិត្យគ្រប់គ្រាន់ប៉ុន្តែមិនមានកម្តៅនោះទេ។ នៅក្នុងសំណេរដែលសរសេឡើងដោយឡឺ ក័រប៉ុយស៊ីយ៉េនៅឆ្នាំ១៩៤៧ គាត់បានរលឹកថា៖ “កាលពេលនោះ(ខ្ញុំ)នៅទីក្រុងរីយ៉ូក្នុងឆ្នាំ១៩៣៦។ នៅកំឡុងពេលដែល(ខ្ញុំ)កំពុងធ្វើការនៅលើគំរោងមន្ទីរអប់រំជាតិ និងសុខាភិបាលសាធារណៈជាមួយលោកLuccio Costa លោកOscar Niemeyer លោកReidy លោកMoreiro លោកCarlson Lean លោកVascoucelos និងអ្នកផ្សេងៗទៀតជាច្រើន ខ្ញំបានរកឃើញចម្លើយទៅនឹងសំណួរដ៏សែនឈឺក្បាលមួយ ៖ កុំព្រួយច្រើន យើងនឹងប្រើប្រ៊ីសសូឡី។ នេះគឺជាហេតុផលនៅពីក្រោយចម្លើយនៃសំណួរដ៏សែនឈឺក្បាលនោះ៖ នៅតំបន់ត្រូពិកនៃទីក្រុងរីយ៉ូ ផ្ទៃផ្នែកខាងក្រៅអាគារនិមួយៗមិនអាចរចនាឲ្យប៉ះផ្ទាល់ទៅនឹងទិសខ្លះទេ ដោយសារតែព្រះអាទិត្យវាមានកម្តៅខ្លាំងពេក។ ខ្ញុំគូរ ប្រ៊ីសសូឡី នៅលើរាងចតុកោណកែង មានក្រឡាជាប៉ុងដាក់ស៊ុត សំរាប់រូបភាពមើលកំពស់ខាងកើត និងខាងត្បូង ហើយនឹងប្រ៊ីសសូឡីបញ្ឈរសំរាប់រូបភាពមើលកំពស់នៅទិសខាងលិច”។

ប្រ៊ីសសូឡីនៅអាគារក្រសួងអប់រំ និងសុខាភិបាលនៅទីក្រុងរីយ៉ូ

បន្ទាប់ពីឆ្នាំ១៩៣៦ ឡឺ ក័រប៉ុយស៊ីយ៉េបាននៅតែបន្តប្រើប្រាស់ប្រព័ន្ធប្រ៊ីសសូឡីដដែល ដើម្បីកម្ចាត់កម្តៅព្រះអាទិត្យចេញពីអាគារបេតុងរបស់គាត់។ អាគារសំខាន់ៗដែលមានប្រើប្រព័ន្ធប្រ៊ីសូឡីមានជាអាទិ៍៖ អាគារអ៊ុយនីតេដាប៊ីតាស្យុង នៅទីក្រុងម៉ាកសី ប្រទេសបារាំង និងប្រជុំអាគារនៅកាំពីតូលកុំផ្លិច នៅទីក្រុងហ្សង់ឌីហ្កា ប្រទេសឥណ្ឌា។ នៅក្នុងអាគារអ៊ុយនីតេ យើងសង្កេតឃើញមានពាក្យបច្ចេកទេសមួយទៀត ប្រ៊ីសសូឡីឡូជៀរ(brise-soleil loggia)ដែលគួរឲ្យកត់សំគាល់។ ក្នុងគំរោងនេះ ឡឺ ក័រប៉ុស៊ីយ៉េបានប្រើប្រាស់ប្រ៊ីសសូឡីធ្វើជារនាំងខ័ណ្ឌចែករវាងជញ្ជាំងកញ្ចក់និងព្រះអាទិត្យដែរ ប៉ុន្តែគាត់បានទុកលំហចន្លោះរវាងប្រ៊ីសសូឡី និងជញ្ជាំងអាគារឲ្យធំបង្កើតបានជារានហាលដែលអាចឲ្យម្ចាស់អាគារប្រើប្រាស់បាន។

អាគារអ៊ុយនីតេ

កាលពិតទៅគំនិតដែលចង់ឲ្យមនុស្សរស់នៅមានផាសុខភាពរបស់ឡឺ ក័រប៉ុយស៊ីយ៉េគឺជាដើមចមនៃការបង្កើតប្រព៍ន្ធប្រ៊ីសសូឡីនេះឡើង។ ឡឺ ក័រប៉ុស៊ីយ៉េបានរចនាអាគារពីរជាមួយនឹងគំនិតបែបនេះ មួយនៅប៉ារី(Cite des Refuges) ហើយមួយទៀតនៅម៉ូស្គូ(Centrosoyuz)។ គាត់បានហៅទស្សវិស័យបែបនេះថា respiration exacte។ តែជាអកុសលអាគារទាំងពីរនេះមិនបានបង្ហាញពីការចង់បានរបស់ឡឺ ក័រប៉ុយស៊ីយ៉េទេ ដោយសារតែមានបញ្ហាការិយាធិប្បតេយ្យកើតឡើងក្នុងពេលសាងសង់។ នៅឆ្នាំ១៩៣០ គាត់បានរចនាអាគារ immeuble clarte។ បើពិនិត្យពិច័យពីរចនាសម្ព័ន្ធរបស់អាគារនេះយើងឃើញថាឡឺ ក័រប៉ុស៊ីយ៉េបានប្រើប្រាស់មធ្យោបាយមានលក្ខណៈមេកានិកច្រើនដើម្បីផ្តល់ជាម្លប់ និងផាសុខភាពដល់មនុស្សដែលរស់នៅក្នុងសំណង់នេះ។

ការប្រើប្រាស់ប្រ៊ីសសូឡីនាទសវត្សឆ្នាំ១៩៦០ នៅប្រទេសកម្ពុជា

ដោយសារប្រទេសកម្ពុជាមានអាកាសធាតុក្តៅសើម ដូចនេះការរចនាអាគារនិមួយៗក៏តម្រូវឲ្យមានការពិចារណាទៅតាមលក្ខណៈនេះដែរ។ នៅក្រោយសម័យឯករាជ្យ ស្ថាបត្យករជាច្រើនជាពិសេសលោកវណ្ណ ម៉ូលីវណ្ណបានបញ្ចប់ការសិក្សានៅប្រទេសបារាំង បានពាំនាំនូវគំនិតស្ថាបត្យកម្មសម័យទំនើបមកជាមួយ។ ក្នុងនោះដែរប្រព័ន្ធប្រ៊ីសសូឡីត្រូវបានគេប្រើប្រាស់យ៉ាងទូលំទូលាយទៅលើអាគារសាធារណៈ និងផ្ទះល្វែងជាច្រើននៅក្នុងប្រទេស។ អ្នកខ្លះអាចលើកជាចំងល់ថា ហេតុអ្វីយើងត្រូវសិក្សាពីវា ដោយសារតែគេអាចធ្វើឲ្យអាគារមានផាសុខភាពតាមរយៈប្រព័ន្ធHVAC បានក្នុងសម័យឥឡូវនេះ។ ប៉ុន្តែការប្រើប្រាស់ម៉ាស៊ីនត្រជាក់ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើបរិស្ថាន។

ឯកសារពិគ្រោះយោបល់

  1. The Idea of Le Corbusier on Architecture and Urban Planning
  2. Le Corbusier, The Brise-Soleil and the Socio-Climate Project of Modern Architecture, 1929-1963 ដោយ៖ Daniel A. Barber
  3. Le Corbusier’s Solar Shading Strategy for Tropical Environment: A Sustainable Approach ដោយ៖ Mohammad Arif Kamal
  4. Nineteen Thirties Architecture for Tropical Countries: Le Corbusier’s Brise-Soleil at the Ministry of Education in Rio de Janero ដោយ៖ Jose Manuel Almodovar Melendo, Jose Maria Cabeza Lainez and Juan Ramon Jimenez Verdejo

Good architecture is for everyone!

Good design should be for everyone!

I always believe in this quotation of mine. I keep asking myself "What I can possibly do as an architect for everyone?" Obviously, I can not run for an office, be one of the MP who can shape the policy, as I hate to play the political game! So what can I do then?

When I was in my architecture school, I had one dream, to become a good architect, but one incident has changed my perception forever. In my fourth year, I was hired by my senior colleague to be his draftsman. He was commissioned a small project working on the rented house conversion to a warehouse in a community in the outskirts of Phnom Penh. Before we began, we had to do a site survey in order to see what we could construct on that plot of land. It was originally built as small rooms for garment workers from factories nearby. When I arrived, I was shocked seeing their living condition. 4-5 people lived in a 3*4 metre room with a small toilet with no functioning living-room or bedroom. The electricity and fresh water were not set up properly. I was traumatised for weeks after learning about this whole situation. I had lived in poverty but never lived in this condition in my life.

I have joined Khmer Architecture Tours since I was in third year at university. Since then, I have realised many things that I wished I could have studied at school. I trained for a year and half, following the senior tour guides to places that I have never seen or found by myself. Those places open my eyes to see a wider picture of the capital- problems and big challenges.  I have seen an old cinema which becomes a slum, the demolition of historical buildings due to lack of regulation and appreciation of people and many more. I have been to this part of the city where you can find a former timbered Chinese temple and a former catholic chapel. This area excites me the most as I can see how people modified the existing structures to their own residential space and at the same time, the heritage gems. I was traumatised again but this time, I started to think of a way that I can help this.

This whole narrative leads me to decide what can I do in the future to help these vulnerable people and the city. The answer is that I can be an advocate and architect by designing public housing for low-income Cambodians like projects we used to have in the 1960s. But how can I do this because there is no public housing project in Cambodia like the one in Singapore which is running by the Housing and Development Board? So I turned to NGOs. I found one, Building Trust Cambodia that working on sustainable buildings in the country and the world. Due to some issues, I missed my chance working for them.

I believe that if you do not give up on what is right, you'll find a way to get it back. Sometimes, you probably have to cross a mountain or two in order to reach your goal but it always worth your time. Luckily enough, I met an architect-professor from Perth on the 1960s modernist building excursion that I conducted for her. She was interested in what I am aiming for life,so she recommended me to be part of an organisation that she and her students usually help with the design. I did some research on the organisation, RAW Impact, and I just love what they are doing for the low-income communities in Cambodia. I contacted them and here I am working for them for a better living condition of the people of Cambodia. Currently, I am designing a masterplan of a project called, EPM- Every Piece Matters and I hope through my design people can live comfortably. I will update about the process if I have more time.